សហគមន៍អង្គភាពអាជីវកម្មជឿជាក់ទៅលើបរិយាកាសអាជីវកម្មនៅវៀតណាម


សហគមន៍អង្គភាពអាជីវកម្មជឿជាក់ទៅលើបរិយាកាសអាជីវកម្មនៅវៀតណាម - ảnh 1
សហគមន៍អង្គភាពអាជីវកម្មជឿជាក់ទៅលើបរិយាកាសអាជីវកម្មនៅវៀតណាម (Image: VNA)

(VOVworld) – នៅវេទិការអង្គភាពអាជីវកម្មវៀតណាមប្រចាំឆ្នាំ (VBF) ២០១៤ នា
ថ្ងៃទី ២ ធ្នូរ តំណាងនៃសហគមន៍អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទសសុទ្ធតែ
សម្តែងនូវ ជំនឿជាក់ទៅលើកាយវិការសកម្មនៃបរិយាកាសអាជីវកម្មនៅវៀតណាម
ក៏ដូចជា គាំទ្រវៀតណាមក្នុងដំណើរការជំនះពុះពារលើការសាកល្បងនៃបណ្ដា
កិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មី។តាមការវាយរំលៃរបស់សហគមន៍អង្គភាពអាជីវកម្ម
សេដ្ឋកិច្ចវៀតណាមបានមានសញ្ញាវជ្ជមានក្នុងរយៈពេលកន្លងមកជាពិសេសបន្ទាប់
ពីកាយវិការបស់រដ្ឋាភិបាលវៀតណាមក្នុងកំណែងទម្រង់បរិយាកាសវិនិយោគ
អាជីវកម្ម។ នាពេលថ្មីៗនេះ រដ្ឋសភាវៀតណាមទើបនឹងអនុម័តលើច្បាប់ថ្មីមួយ
ចំនួន ក្នុងនោះ មានច្បាប់សំរាប់អង្គភាពអាជីវកម្មនិងច្បាប់ស្តីពីការវិនិយោគដែល
បង្កើតតម្លាភាពភាពងាយស្រួលនិងជំនឿជាក់ទៅលើបរិយាកាសអាជីវកម្មសំរាប់
បណ្ដាអង្គភាពអាជីវកម្មនៅក្នុងនិងក្រៅ ប្រទេស។ លោក Gaurav Gupta ប្រធាន
សមាគមពាណិជ្ជកម្មអាមេរិក (Amcham) បានចាត់ទុកថា៖បណ្ដាអង្គភាពអាជីវកម្ម
អាមេរិកមានសុទិដ្ឋិនិយមអំពីយថាទស្សអាជីវកម្មនៅវៀតណាម។ Amcham សង្ឃឹម
ថា៖ រដ្ឋាភិបាលវៀតណាមនឹងបង្កើនការខំប្រឹងប្រែងដើម្បីកសាងបរិយាកាស
អាជីវកម្មប្រកួតប្រជែងថែមទៀត។ លោក Vu Tien Loc ប្រធានសភាឧស្សាហ
ពាណិជ្ជកម្មវៀតណាម បានវាយតំលៃថា៖

“រដ្ឋាភិបាលវៀតណាមសង្កត់ធ្ងន់និងគោរពនូវតួនាទីរបស់មណ្ឌលអាជីវកម្មឯកជន
នាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ រួមជាមួយការសុក្រិដយន្តការសេដ្ឋកិច្ចទីផ្សារ នោះគឺការ
បង្កើនការអភិវឌ្ឍន៍មណ្ឌលអាជីវកម្មឯកជន ជាពិសេសគឺការលើកទឹកចិត្តអភិវឌ្ឍន៍
សេដ្ឋកិច្ចឯកជនដែលកំពុងក្លាយទៅជាទិសដៅសំខាន់ក្នុងការកសាងនិងអនុវត្ត
គោលនយោបាយ។ នាពេលថ្មីៗនេះ ឧបសគ្គខាងបែបទរដ្ឋបាលចំពោះមណ្ឌលអង្គ ភាពអាជីវកម្មតូចនិងមជ្យមមានច្រើនដោយហេតុនេះ រដ្ឋាភិបាលបានខំប្រឹងប្រែង
ជំរុញកំណែទម្រង់បែបទរដ្ឋបាលសំដៅបង្កលក្ខណៈអភិវឌ្ឍន៍ងាយស្រួលថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ