សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារនៅលីបង់

សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារនៅលីបង់ - ảnh 1
ការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Beirut របស់លីបង់ (Image: VOV)

(VOVworld) – នាថ្ងៃទី ២៧ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយគ្រាប់បែកនៅ
រដ្ឋធានី Beirut របស់លីបង់ ដែលធ្វើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសនេះ លោក
Mohammad Chattah និងមនុស្សចំនួន ៥ នាក់ ត្រូវស្លាប់និង ៧០ នាក់ទៀតរង
របួស។ លោក Ban Ki-moon បានស្នើឲ្យភាគីទាក់ទិននានាអត់ធ្មត់គាំទ្របណ្ដា
កំលាំងសន្តិសុខសំដៅការពារស្ថិរភាពរបស់លីបង់ចំពោះមុខការគំរាមកំហែង
ពីភេវរកម្មនិយមនិងវិបត្តិនៅប្រទេសជិតខាងស៊ីរី។ នាថ្ងៃដ៏ដែល តំណាងជាន់
ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខរបស់សហភាព
អឺរ៉ុប (EU) លោកស្រី Catherine Ashton បានសម្តែងការសោកស្តាយចំពោះរឿង
ហេតុពោលខាងលើ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John
Kerry បានរិះគន់ការវាយប្រហារនៅរដ្ឋធានី Beirut គឺការវាយប្រហារភេវរកម្មដ៏
បង្ហូរឈាម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ