សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមនិងមានការរំពឹងទុកខ្ពស់លើរដ្ឋាភិបាលថ្មី

(VOVWORLD) -  នាថ្ងៃទី ៥ ខែមេសា វាយតម្លៃសចំពោះសមិ្មទ្ធិផល ដែលវៀតណាមទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ Thomas Engelbert នៃសាកលវិទ្យាល័យ Hamburg បានមានប្រសាសន៍ថា៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅវៀតណាមទទួលបានការកោតសរសើរពីពិភពលោកទាំងមូលហើយសេដ្ឋកិច្ចវៀតណាម បានរក្សានូវអត្រាកំណើនល្អផងដែរ។ នេះគឺជាសមិទ្ធិផលគួរឱ្យគោរពរបស់រដ្ឋាភិបាលនិងរដ្ឋវៀតណាម។
សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមនិងមានការរំពឹងទុកខ្ពស់លើរដ្ឋាភិបាលថ្មី - ảnh 1លោកសាស្ត្រាចារ្យ Thomas Engelbert នៃសាកលវិទ្យាល័យ Hamburg  (រូបថត៖ TTXVN)

វាយតម្លៃចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី សេដ្ឋវិទូ Daniel Müller មកពីសមាគមធុរកិច្ចអាឡឺម៉ង់នៅអាស៊ី - ប៉ាស៊ីហ្វិក (OAV) បានមានប្រសាសន៍ថាការជ្រើសរើសជួរថ្នាក់ដឹកនាំនយោបាយថ្មីនៅវៀតណាមបានឆ្លុះបញ្ចាំងអំពី និន្នាការស្តែងចេញពីស្ថានភាពជាក់ស្តែង បើកចំហរ និងទំនើបភាវូបនីយកម្មថែមទៀតលើវិស័យសេដ្ឋកិច្ចផងដែរ។ ចំពោះរដ្ឋាភិបាលថ្មី លោក Daniel Müller  បានមានប្រសាសន៍ថា វៀតណាមនឹងប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមគោលមាគ៌ានយោបាយ ដែលបានដាក់ចេញនៅក្នុងមហាសន្និបាតបក្សលើកទី១៣។

យោងតាមឥស្សរជន និងបញ្ញាវ័ន្តមួយចំនួនក្នុងសហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់ ក៏បានបង្ហាញពីជំនឿជឿជាក់លើរដ្ឋាភិបាលថ្មីរបស់ប្រទេសវៀតណាមនេះ។ លោកសាស្រ្តាចារ្យ Nguyen Van Thoai នៅសាកលវិទ្យាល័យ Trier បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មីលោក Pham Minh Chinh គឺជាកម្មាភិបាលមួយរូបដែលធ្លាប់បានទទួលការបណ្តុះបណ្តាលនៅអឺរ៉ុប មានបទពិសោធន៍ច្រើនលើ       វិស័យនិងមុខតំណែងផ្សេងៗគ្នាជាច្រើនទៀត ហើយជាមួយទេពកោសល្យនិងបទពិសោធន៍របស់ខ្លួន លោកនឹងមានការសម្រេចចិត្តលើគោលនយោបាយសមស្រប ដើម្បីធ្វើឱ្យប្រទេសវៀតណាមបោះជំហានទៅមុខ ព្រមទាំងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសជាតិផងដែរ។

រីឯលោកបណ្ឌិត Nguyen Viet Anh អនុប្រធានវេទិកាច្នៃប្រឌិតថ្មី និងសេដ្ឋកិច្ចអាល្លឺម៉ង់ - វៀតណាម (DVIW) និងជាប្រធានសមាគមនិស្សិតវៀតណាមនៅអាឡឺម៉ង់បានវាយតម្លៃថា៖ រដ្ឋាភិបាលមានលក្ខណៈស្ថាបនារបស់វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ជាមួយនឹងគោល នយោបាយសំខាន់ៗ ព្រមទាំងការជម្រុញអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងតែងតែចាត់ទុកការច្នៃប្រឌិត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាបញ្ហាសំខាន់។ ការដែលវៀតណាមកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមេសាឆ្នាំ ២០២១ “ប្រាកដជានឹងបង្កើតការជះឥទ្ធិពលដ៏ល្អប្រសើរក្នុងការថែរក្សាសន្តិភាពនៅសមុទ្រខាងកើត អាស៊ាននិងតំបន់ផ្សេងៗទៀតនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ