សហគមន៍អឺរ៉ុបស្នើរឹតបន្តឹងការត្រួតពិនិត្យព្រំដែននិងបង្កើនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់

(VOVWORLD) -  នាថ្ងៃទី ២៣ ខែកញ្ញា គណៈកម្មការអឺរ៉ុប (EC) បានស្នើរឹតបន្តឹងការត្រួតពិនិត្យព្រំដែននិងកែលំអរបែបបទដើម្បីពន្លឿនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់។
សហគមន៍អឺរ៉ុបស្នើរឹតបន្តឹងការត្រួតពិនិត្យព្រំដែននិងបង្កើនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ - ảnh 1ជនចំណាកស្រុកត្រូវបានជួយសង្គ្រោះនៅលើនាវា MV Louise Michel នៅមេឌីទែរ៉ាណេកាលពីថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២០ (រូបថត៖ AFP/TTXVN)

នៅក្នុងផែនការកំណែទម្រង់ការធ្វើចំណាកស្រុក មានចំណងជើងថា “សន្ធិសញ្ញាថ្មីស្តីពីការធ្វើចំណាកស្រុកនិងការស្នាក់នៅ” ដែលត្រូវបានរំពឹងទុកជាយូរមកហើយនោះ EC បានស្នើឲ្យប្រទេសជាសមាជិកនៃសហគមន៍អឺរ៉ុប (EU) ប្រសិនបើពួកគេមិនយល់ព្រមទទួលយកជនចំណាកស្រុកបន្ថែមដោយស្ម័គ្រចិត្តទេនោះ គឺអាចផ្តល់ប្រាក់ដើម្បីបញ្ជូនពួកគេទៅស្រុកវិញ។ វិធានការណ៍នេះត្រូវបានចាត់ទុកថា នឹងជួយបន្ធូរបន្ថយសម្ពាធឲ្យអ៊ីតាលីនិងក្រិក ដែលជា “ច្រកចេញចូល” សំខាន់ពីរ ដែលជនអន្តោប្រវេសន៍ពីអាហ្រ្វិកព្យាយាមឆ្លងចូលអឺរ៉ុបវិញ។

ថ្លែងពីការប្រកាសអំពីផែនការនេះ ប្រធាន EC លោកស្រី Ursula von der Leyen បានព្រមានថា ប្រព័ន្ធចាស់ “លែងដំណើរការ” ហើយ និងអះអាងថា ផែនការថ្មីនឹងបង្កើតយន្តការមួយ ដើម្បីនិរទេសជនចំណាកស្រុកដែលមិនទទួលបានបទបញ្ញតិជាជនភៀសខ្លួន។

ចំណែកខ្លួនវិញ សមាជិកអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោក Ylva Johansson ក៏បានឲ្យដឹងថា ផែនការនេះនឹងជួយ EU  ប្រតិបត្តិប្រកបដោយប្រសិទ្ធភាព ក្នុងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ