សហគ្រាសគាំទ្រសេចក្ដីអំពាវនាវរបស់លោកអគ្គលេខាបក្ស ស្រុះចិត្តគំនិត​គ្នា​ជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាត

(VOVWORLD) - ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ កាលពីថ្ងៃទី ២៩ ខែកក្កដា លោកអគ្គលេខាបក្ស Nguyen Phu Trong បានចេញសេចក្ដីអំពាវនាវ ដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសសស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវិដ ១៩។ 
សហគ្រាសគាំទ្រសេចក្ដីអំពាវនាវរបស់លោកអគ្គលេខាបក្ស ស្រុះចិត្តគំនិត​គ្នា​ជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាត - ảnh 1រូបថត៖  ក្រសួងសុខាភិបាល

ចំពោះប្រជាជននិយាយរួម និងសហគមន៍ធុរកិច្ចនិយាយដោយឡែក នេះគឺជាការអំពាវនាវជំរុញការប្ដេជ្ញាចិត្ត ស្មារតីសាមគ្គីគ្នា ជំនះពុះពារលើរាល់ការលំបាកដោយសារជំងឺរាតត្បាត។ សេចក្ដីអំពាវនាវនេះបានកំណត់ថា“ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រៀបប្រដូចជាការប្រយុទ្ធប្រឆាំងខ្មាំងសត្រូវ” ដោយបានបង្ហាញឆន្ទះ ការប្តេជ្ញាចិត្តខ្ពស់របស់ប្រមុខប្រព័ន្ធនយោបាយ លើកទឹកចិត្តដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងសហគមន៍ធុរកិច្ចរួមគ្នាចែករំលែកការលំបាក និងជំនះពុរពារលើឧបសគ្គ។ ស្មារតីនេះត្រូវបាន លោកស្រី Dinh Tuyet Nhung ប្រធានសហព័ន្ធសហករណ៍កសិកម្មនិងឱសថខេត្ត Bac Kan គាំទ្រតាមរយៈការធានារបររកស៊ីជូនពលករ។ លោកស្រីបានឲ្យដឹងថា៖ “យើងខ្ញុំបានសង្កេតឃើញថា សេចក្ដីអំពាវនាវប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់លោកអគ្គលេខាបក្សដល់ប្រទេសជាតិទាំងមូល និងប្រជាជនទាំងមូលគឺជាសេចក្ដីអំពាវនាវដែលពោរពេញទៅដោយអត្ថន័យ។ សហករណ៍យើងខ្ញុំកំពុងរួមដៃគ្នាជួយឧបត្ថម្ភទាំងខាងសំភារៈ និងស្មារតីជូនជនរួមជាតិនៅភាគខាងត្បូង។ ជាក់ស្ដែង យើងខ្ញុំបានដាក់ចេញគោលការណ៍លក់កសិផលក្នុងតម្លៃអនុគ្រោះដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានដឹកជញ្ជូនទំនិញចាំបាច់នានាទៅកាន់ទីផ្សារទីក្រុងហាណូយ ក៏ដូចជាផ្សារទំនើបធំៗ ដើម្បីធានាប្រភពផ្គត់ផ្គង់ផងដែរ”។

ដោយជួយជ្រោមជ្រែងចំពោះសេចក្ដី អំពាវនាវរបស់លោកអគ្គលេខាបក្សនោះ សហគមន៍ធុរកិច្ចវៀតណាម បាននិងកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរក្សាផលកិកម្ម អាជីវកម្ម ក្នុងនោះផ្ដោតសំខាន់ទៅលើអាយុជីវិតរបស់ពលករ ក៏ដូចជាការស្លាប់រស់របស់សហគ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ