សហគ្រាសបច្ចេកវិទ្យាគឺជាកត្តាស្នូលក្នុងដំណើរការឌីជីថលនៅវៀតណាម

(VOVWORLD) - ថ្លែងមតិនៅឯពិធីជួបប្រាស្រ័យជាមួយ សហគមន៍បច្ចេកវិទ្យាព័ត៌មាននិងទូរគម នាគមន៍ភាគខាងត្បូងវៀតណាម ឆ្នាំ ២០១៩ ដែលប្រព្រឹត្តទៅ នារសៀលថ្ងៃទី ១៥ ខែកក្កដានៅទីក្រុងហូជីមិញ រដ្ឋមន្ត្រីក្រសួងព័ត៌ មាននិងទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា: ការផ្លាស់ប្តូរឌីជីថល បានបើកចេញឱកាសដ៏ល្អសម្រាប់វៀតណាម ហើយនេះគឺជាការផ្លាស់ប្តូរមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់អង្គការនិងសហគ្រាសផងដែរ។ 
សហគ្រាសបច្ចេកវិទ្យាគឺជាកត្តាស្នូលក្នុងដំណើរការឌីជីថលនៅវៀតណាម - ảnh 1រដ្ឋមន្ត្រីក្រសួងព័ត៌ មាននិងទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung អញ្ជើញថ្លែងក្នុងពិធី 

កត្តាស្នូលនៃដំណើរការផ្លាស់ប្តូរឌីជីថលគឺជាសហគ្រាសបច្ចេកវិទ្យាវៀតណាម។ យោងតាមលោក Nguyen Manh Hung ការផ្លាស់ប្តូរឌីជីថលមិនត្រូវការមូលដ្ឋានសំភារៈច្រើននោះទេ ពីព្រោះ បញ្ហាសំខាន់គឺការផ្លាស់ប្តូរការគិត ហើយសហគ្រាសបច្ចេកវិទ្យាព័ត៌មានដើរតួនាទីយ៉ាងសំខាន់។ លោក Nguyen Manh Hung បានស្នើថា: សហគ្រាសត្រូវតែបង្កើតផលិតផលខុសគ្នាដាច់ដោយឡែកពីផលិតផលបរទេសដើម្បីអាចប្រកួតប្រជែងបាន ពីព្រោះទីផ្សារគឺជាកត្តាសម្រេចចិត្តសម្រាប់ការអភិវឌ្ឍន៍។ ក្រសួងព័ត៌មាននិងទូរគមនាគមន៍នឹងបង្កើតកម្មវិធីសាកល្បងដោយមានការរួមសហការជាមួយមូលដ្ឋាននានាដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសបច្ចេកវិទ្យាព័ត៌មានដើម្បីអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ