សហគ្រាសវៀតណាមជំរុញការបណ្ដាក់ទុនលើវិស័យហិរញ្ញវត្ថុធនាគារនៅកម្ពុជា

(VOVWORLD) - ចូលរួមទីផ្សារកម្ពុជា ធនាគារ Emperor នឹងផ្ដោតទៅលើការវិនិយោគ អនុវត្ត បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ប្រកបដោយការច្នៃប្រឌិត នវានុវត្តភាព និងសុវត្ថិ ភាព ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពនិងបង្កើតជំនឿទុកចិត្តចំពោះអតិថិជន គ្រប់រូប។ 
សហគ្រាសវៀតណាមជំរុញការបណ្ដាក់ទុនលើវិស័យហិរញ្ញវត្ថុធនាគារនៅកម្ពុជា - ảnh 1ធនាគារជាតិកម្ពុជាប្រគល់អាជ្ញាប័ណ្ណប្រតិបត្តិការជូនចំពោះធនាគារ Emperor 

  ធនាគារ Emperor ដែលត្រូវបានលោកស្រី Huynh Kim Hao ធុរជនវៀត ណាមម្នាក់ វិនិយោគនិងធ្វើជាប្រធានក្រុមប្រឹក្សាភិបាលនោះ បានបើកសម្ពោធជា ផ្លូវការនាថ្ងៃទី៧ ខែកក្កដា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

        អញ្ជើញចូលរួមនិងថ្លែងនៅពិធីបើកសម្ពោធ ទេសាភិបាលធនាគារជាតិ កម្ពុជាលោក ជា ចាន់តូ បានសម្ដែងនូវជំនឿជាក់ថា ធនាគារ Emperor នឹងរួម ចំណែកបំពេញតម្រូវការកាន់តែខ្ពស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់អតិថិជនអំពីផលិតផលនិងសេវាកម្មនៃផ្នែកហិរញ្ញវត្ថុធនាគារ ក៏ដូចជារួមចំណែកជំរុញការរីក ចម្រើននៃវិស័យធនាគារកម្ពុជានិយាយដោយឡែកនិងសេដ្ឋកិច្ចកម្ពុជានិយាយរួមផងដែរ។

        ចូលរួមទីផ្សារកម្ពុជា ធនាគារ Emperor នឹងផ្ដោតទៅលើការវិនិយោគ អនុវត្ត បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ប្រកបដោយការច្នៃប្រឌិត នវានុវត្តភាព និងសុវត្ថិ ភាព ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពនិងបង្កើតជំនឿទុកចិត្តចំពោះអតិថិជន គ្រប់រូប។ Emperor នឹងឆ្ពោះទៅរកគោលដៅក្លាយទៅជាធនាគារឌីជីថលជួរមុខ នៅកម្ពុជានិងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ