សហគ្រាសវៀតណាមវិនិយោគយ៉ាងខ្លាំងទៅក្នុងទីផ្សារអូស្ត្រាលី

(VOVWORLD) - អគ្គនាយកដ្ឋានស្ថិតិវៀតណាម បានឱ្យដឹងថាសហគ្រាសវៀតណាមកំពុងបណ្តាក់ទុនយ៉ាងខ្លាំងចូលទៅក្នុងទីផ្សារអូស្ត្រាលី។ ជាក់ស្តែង គិតរហូតមកដល់ចុងខែសីហា ឆ្នាំ ២០១៩ ទីផ្សារអូស្រ្តាលីជាប្រទេសជួរមុខក្នុងការទាក់ទាញទុនវិនិយោគពីសហគ្រាសវៀតណាម ដែលមានទឹកប្រាក់សម្រេចបានជិត ១៧៩ លានដុល្លារអាមេរិក។
សហគ្រាសវៀតណាមវិនិយោគយ៉ាងខ្លាំងទៅក្នុងទីផ្សារអូស្ត្រាលី - ảnh 1 ផ្លែមានត្រូវបាននាំចូលជាផ្លូវការក្នុងទីផ្សារអូស្ត្រាលី (រូបថត៖ TTXVN)

ឈរនៅបន្ទាប់នោះរួមមានប្រទេសអាមេរិក អេស្បាញ កម្ពុជានិងសឹង្ហបូរីដោយមានទុនវិនិយោគចាប់ពី ៣៥ ដល់ ១០០ លានដុល្លារអាមេរិក។ មានគម្រោងចំនួន ១០២ របស់វៀតណាមទើបនឹងទទួលបានអាជ្ញាប័ណ្ណវិនិយោគដោយមានដើមទុនសរុប ៣៣៩,៥ លានដុល្លារអាមេរិក។ ក្នុងវិស័យវិនិយោគ សហគ្រាសវិនិយោគផ្តោតសំខាន់លើវិស័យដូចជា៖ លក់ដុំនិងរាយ ជួសជុលរថយន្ត ម៉ូតូ និងយានជំនិះមានគ្រឿងម៉ាស៊ីនផ្សេងៗទៀត ដែលស្រូបយក ២២% នៃទុនវិនិយោគសរុបផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ