សាហជីពវៀតណាម​ - ទីបង្អែកដ៏រឹងមាំរបស់ពលករ​

(VOVWORLD) - រួមជាមួយការអភិវឌ្ឍរបស់ប្រទេស អង្គការសហជីពរបស់វៀតណាមកំពុងរីកចម្រើន កាន់តែខ្លាំងក្លាដោយបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការថែរក្សានិងការពារសិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់ពលករ។
សាហជីពវៀតណាម​ - ទីបង្អែកដ៏រឹងមាំរបស់ពលករ​ - ảnh 1 សាហជីពវៀតណាម - ទីពឹងផ្អែកដ៏រឹងមាំរបស់ពលករ

អង្គការសហជីពរបស់វៀតណាមត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៩ ដែលតភ្ជាប់ជាមួយបុព្វហេតុតស៊ូរំដោះប្រទេសជាតិ កសាង និង ការពារប្រទេស។ ថ្លែងមតិជាមួយអគ្គសហព័ន្ធពលកម្មវៀតណាមនាពេលថ្មីៗនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វណ្ណៈកម្មករ ពលករ កំពុងមាន វត្តមាននៅក្នុងគ្រប់ផ្នែកនៃខឿនសេដ្ឋកិច្ច ដែលរួមវិភាគទានជាង 65% នៃផលិតកម្មសង្គមសរុបនិងជាង 70% នៃថវិកាជាតិ។ដូច្នេះសហជីពនវៀតណាមដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេស និងជាទីបង្អែកដ៏រឹងមាំសម្រាប់កម្មករនៅគ្រប់សម័យកាល។ នាបច្ចុប្បន្ននេះសហជីពវៀតណាមកាន់តែរីកចម្រើនខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ហើយ ចូលរួមដោយផ្ទាល់ក្នុងការ ដោះស្រាយតម្រូវការជាចាំបាច់នានា និង លើកស្ទួយគុណភាពនៃ ជីវិតរស់នៅរបស់ពលករឲ្យបានល្អប្រសើរជាជំហានៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ