សហប្រតិបត្តិការនិងសន្ទនាដើម្បីស្ថាបនាសន្តិភាព ស្ថិរភាពនិងវិបុលភាព

(VOVWORLD) - ការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់ បណ្ដាប្រទេសនិងបណ្ដាអង្គការ អន្តរជាតិ នឹងជំរុញការដោះស្រាយបញ្ហាប្រឈមជាសកល កាត់បន្ថយហានិភ័យនៃ ជម្លោះ ហើយបង្កើនកិច្ចសន្ទនា និងការកសាងជំនឿទុកចិត្តផងដែរ។

សហប្រតិបត្តិការនិងសន្ទនាដើម្បីស្ថាបនាសន្តិភាព ស្ថិរភាពនិងវិបុលភាព - ảnh 1តំណាងទាំងជាតិនិងអន្តរជាតិអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សានៅទីក្រុងហាណូយ។
(រូបថត៖ TTXVN)
នេះជាសារដែល ថ្នាក់ដឹកនាំសកល តំណាងរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា បានដាក់ចេញនៅ កិច្ចប្រជុំពិភាក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដែលបានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី១៩ មេសា តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។
ថ្លែងនៅកិច្ចប្រជុំនេះ អគ្គលេខាធិការអ.ស.ប លោក Antonio Guterres និងថ្នាក់ ដឹកនាំប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម របស់វៀតណាមអំពីការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងបញ្ជាក់ពីការគាំទ្រដល់ការ បង្កើនកិច្ចសហប្រតិបត្តិការរវាងអ.ស.បជាមួយបណ្ដាអង្គការតំបន់ ក៏ដូចជារវាងអង្គ ការតំបន់ជាមួយគ្នា ដើម្បីទប់ស្កាត់ ដោះស្រាយជម្លោះ ជាពិសេសគឺតាមរយៈវិធានការ កសាងជំនឿទុកចិត្តនិងកិច្ចសន្ទនា ផងដែរ។ លោកអគ្គលេខាធិការ Antonio Guterres បានសង្កត់ធ្ងន់ថា រាល់ការលំបាកនិងបញ្ហាប្រឈមលើពិភពលោកនាបច្ចុប្បន្ន រាប់ បញ្ចូលទាំងបញ្ហាបណ្ដាលមកពីជម្ងឺរាតត្បាត កូវីដ ១៩ នោះ អាចដោះស្រាយបានលុះ ត្រាតែប្រទេសទាំងអស់រួមកម្លាំងកាយចិត្តសហប្រតិបត្តិការគ្នា។ លោក Guterres ក៏ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអ.ស.បនិងអាស៊ាន ក៏ដូចជាតួនាទី ជាមជ្ឈភាពរបស់អាស៊ានក្នុងតំបន់សំដៅទប់ស្កាត់ជម្លោះនិងស្ថាបនាសន្តិភាពផងដែរ។
នៅកិច្ចប្រជុំនេះដែរ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានធ្វើជា អធិបតីនៅពិធីអនុម័តលើសេចក្ដីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខ តាម សំណើររបស់វៀតណាម សំដៅបញ្ជាក់ពីភាពស្អិតរមួតរវាងអ.ស.បក្រុមប្រឹក្សាសន្តិ សុខជាមួយអង្គការតំបន់នានា ក្នុងការទប់ស្កាត់ ដោះស្រាយជម្លោះ ក្នុងនោះការកសាងជំនឿទុកចិត្ត និងកិច្ចសន្ទនាគឺជាកត្តាគន្លឹះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ