សហប្រតិបតិ្តការនាំចេញកសិផលវៀតណាមទៅកាន់ទីផ្សារសឹង្ហបុរី

(VOVWORLD) - នាថ្ងៃទី២១ ខែសីហា ក្រុមហ៊ុន MM Mega Market Vietnam (MMVN) បាន ចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន CMM សឹង្ហបុរី ដើម្បីនាំចេញកសិ ផលវៀតណាមទៅកាន់ទីផ្សារនេះ។

តាមផែនការ MMVN នឹងនាំចេញការបញ្ជាទិញដើមដំបូងទៅកាន់សឹង្ហបុរីនា ខែកញ្ញានេះ ដែលរួមមាន៖ ម្ទេសកណ្តឹង ដំឡូងជ្វា និងក្រូចឆ្មាគ្មានគ្រាប់ពូជ ជា ដើម ដោយបរិមាណសរុបចំនួន ២០តោន។

        លោក Phidsanu Pongwatana អគ្គនាយកប្រតិបតិ្តក្រុមហ៊ុន MMVN បាន អោយដឹងថា ការដែល MMVN ធ្វើជាស្ពានតភ្ជាប់ដើម្បីនាំកសិផលវៀតណាម ចេញទៅកាន់សឹង្ហបុរីនោះ គឺសំដៅជួយឧបត្ថម្ភដើម្បីអោយមានមុខទំនិញច្រើន ថែមទៀតបានជ្រៀតចូលទីផ្សារនាំចូលមួយដែលមានសក្ដានុភាពដ៏ធំធេងប៉ុន្តែក៏តឹងរឹងនៅតំបន់អាស៊ីអាគ្នេយ៍។ MMVN បានរៀបចំផែនការដល់ដំណាច់ឆ្នាំ ២០១៩នឹងនាំចេញកសិផលចំនួន១០០តោនទៅកាន់ទីផ្សារសឹង្ហបុរី។

        មុននោះ MMVN ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជា មួយក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមស្ដីពីការជំរុញខ្លាំងនូវការប្រើប្រាស់ទំនិញវៀតណាមក្នុងប្រព័ន្ធចែកចាយរបស់ MMVN នៅវៀតណាម ហើយជួយ ឧបត្ថម្ភដល់ការនាំចេញទំនិញវៀតណាមទៅទីផ្សារបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ