សហព័ន្ធមីក្រូណេស៊ីផ្តល់ជំនួយចំនួន ១០០.០០០ ដុល្លារ សម្រាប់វៀតណាមជំនះផលវិបាកនៃទឹកជំនន់

(VOVWORLD) -  រដ្ឋសភានិងប្រជាជននៃប្រទេសមីក្រូណេស៊ីសង្ឃឹមថា ប្រជាជន វៀតណាមគ្រប់រូបនឹងជំនះពុះពារឆ្លងផុតពីឆ្នាំដ៏លំបាកនេះ។ 

សហព័ន្ធមីក្រូណេស៊ីផ្តល់ជំនួយចំនួន ១០០.០០០ ដុល្លារ សម្រាប់វៀតណាមជំនះផលវិបាកនៃទឹកជំនន់  - ảnh 1 ទឹកជំនន់បណ្តាលការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនភាគកណ្តាលវៀតណាម

នៅថ្ងៃទី ៨ ខែវិច្ឆិកា ការិយាល័យរដ្ឋសភាបានឲ្យដឹងថា ចំពោះមុខស្ថានភាពខ្យល់ព្យុះ និងទឹកជំនន់ បានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនភាគកណ្តាលវៀតណាមនោះ រដ្ឋសភាសហព័ន្ធមីក្រូណេស៊ីបានអនុម័តច្បាប់ចំណាយទឹកប្រាក់ ១០ ម៉ឺនដុល្លារ សម្រាប់ជួយប្រជាជន វៀតណាម។ ច្បាប់នេះ ត្រូវបានផ្ញើ ជូនប្រធានាធិបតីមីក្រូណេស៊ី ដើម្បីធ្វើសច្ចាប័ន។

ក្នុងលិខិតផ្ញើជូន ប្រធានរដ្ឋសភា វៀតណាម លោកស្រី  Nguyen Thi Kim Ngan ប្រធានរដ្ឋសភាសហព័ន្ធមីក្រូ ណេស៊ី Wesley Simina បានបញ្ជាក់ថា រដ្ឋសភានិងប្រជាជននៃប្រទេសមីក្រូណេស៊ីសង្ឃឹមថា ប្រជាជនវៀត ណាមគ្រប់រូប នឹងជំនះពុះពារឆ្លងផុតពីឆ្នាំដ៏លំបាកនេះ។

ក្នុងនាមរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានផ្ញើលិខិតថ្លែងអំណរគុណដល់រដ្ឋសភានៃសហព័ន្ធមីក្រូណេស៊ីនិងបានកោតសរសើរចំពោះកាយវិការដ៏ថ្លៃថ្លា ដែលរដ្ឋសភានិងប្រជាជនមីក្រូណេស៊ីបានផ្តល់ជូនប្រជាជនវៀតណាម។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណង ជំរុញថែមទៀត ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងមីក្រូណេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ