សហភាពអឺរ៉ុប ស្វែងរកតួនាទីសន្តិសុខកាន់តែធំជាងនៅក្នុងតំបន់ប៉ាស៊ីហ្វិក

(VOVWORLD) - សហភាពអឺរ៉ុបមានគោលបំណងចង់បង្កើនទំនាក់ទំនងពាណិជ្ជ កម្មឱ្យកាន់តែស៊ីជម្រៅនិងទូលាយ ព្រមទាំងដើរតួនាទីកាន់តែសកម្មថែមទៀតនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
សហភាពអឺរ៉ុប ស្វែងរកតួនាទីសន្តិសុខកាន់តែធំជាងនៅក្នុងតំបន់ប៉ាស៊ីហ្វិក - ảnh 1ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិក លោក Sujiro Seam (រូបថត៖ rnz.co.nz)

នេះជាសេចក្តីប្រកាសនាពេលថ្មីៗនេះរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិក លោក Sujiro Seam ក្នុងពេលដែលឆ្លើយបទសម្ភាសន៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ក្នុងបរិបទដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ ចាប់ពីថ្ងៃទី ៣១ ខែមករាកន្លងមក។ លោក Sujiro Seam  បានអះអាងថា សហភាពអឺរ៉ុបនឹងផ្តល់ឱកាសដល់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក អាចឈានទៅកាន់ទីផ្សារសេរីរបស់ប្លុកនេះតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចជាបន្តបន្ទាប់។ លោក Sujiro Seam បានបន្តទៀតថាមហិច្ឆតានៃការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនិងយោធាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ "ធ្វើឱ្យមានតុល្យភាពឡើងវិញ" នូវទំនាក់ទំនងរវាងអឺរ៉ុប និងប៉ាស៊ីហ្វិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ