សហភាពអឺរ៉ុបជម្រុញទំនាក់ទំនងថ្មីជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ១៧ ខែមិថុនា អ្នកនាំពាក្យនៃគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Mina Andreeva បានដកស្រង់ពាក្យសម្តីប្រធាន EC លោក Jean-Claude Juncker ដោយអះអាងថា សហភាពអឺរ៉ុប (EU) កំពុងកសាងទំនាក់ទំនងថ្មីជាមួយសហព័ន្ធរុស្សី «ព្រោះថារចនាសម្ព័ន្ធសន្ដិសុខនឹងមិនគង់វង់ទេដោយគ្មានប្រទេសរុស្ស៊ី"ឡើយ។
សហភាពអឺរ៉ុបជម្រុញទំនាក់ទំនងថ្មីជាមួយរុស្ស៊ី - ảnh 1 អ្នកនាំពាក្យនៃគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Mina Andreeva

នៅលើបណ្តាញសង្គម Twitter លោកស្រី Andreeva បានដកស្រង់សម្តី   របស់ប្រធាន EC លោក Juncker ដោយលើកច្បាស់ថាបើទោះបីជាមានការប្រឆាំងជំទាស់ចំពោះការរួមបញ្ចូលឧបទ្វីប Crimean ចូលក្នុងប្រទេសរុស្ស៊ីឡើងវិញក៏ដោយ      ក៏ប៉ុន្តែលោកអះអាងថា«មិនអាចប្រព្រឹត្តអមិត្តជាមួយរុស្ស៊ីនោះឡើយ»។ យោងតាមលោក Juncker បន្តថាមិនអាចសម្រេចបាននូវរចនាសម្ព័ន្ធសន្តិសុខដោយគ្មាន      រុស្ស៊ីនោះទេ ហេតុដូច្នេះ EC កំពុងកសាងទំនាក់ទំនងថ្មីជាមួយទីក្រុងម៉ូស្គូ ហើយមានបំណងចង់ឱ្យ«ភាគីទាំងពីរខិតជិតជាមួយគ្នាថែមទទៀត ដើម្បីរស់ក្នុងសន្តិ  ភាព»។ គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានធ្លាប់បញ្ជាក់ច្បាស់ថា សហភាពអឺរ៉ុបនៅតែជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់ចំពោះប្រទេសរុស្ស៊ី ហើយគ្មានឧបសគ្គជាសត្យានុម័តណាមួយក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី បើទោះបីជាមានការរារាំងពីសហរដ្ឋអាមេ  រិកក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ