សហភាពអឺរ៉ុបដាក់ចេញនូវផែនការដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

(VOVWORLD) - នាថ្ងៃទី ១៩ ខែមេសា សហភាពអឺរ៉ុប (EU) បានប្រកាសផែនការបង្កើនវត្តមានរបស់ខ្លួននៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកបច្ចុប្បន្ន។
សហភាពអឺរ៉ុបដាក់ចេញនូវផែនការដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទតាមវីដេអូរវាងរដ្ឋមន្រ្តីការបរទេសនៃសហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក។ (រូបថតឯកសារ៖ AFP / VNA)

នៅក្នុងសេចក្តីប្រកាសដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិក បានលើកឡើងថាសហភាពអឺរ៉ុបបានពិចារណាថា “ គប្បីពង្រឹងការផ្តោតសំខាន់យុទ្ធសាស្ត្រ វត្តមាន និងសកម្មភាពរបស់ខ្លួននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ»។

បណ្ដារដ្ឋមន្រ្តីការបរទេសបានឯកភាពថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសហការជាមួយ“ ដៃគូដែលមានគំនិតដូចគ្នា” ក្នុងការរក្សាសិទ្ធិជាមូលដ្ឋាននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។

ផែនការនេះក៏មានន័យថា សហភាពអឺរ៉ុបនឹងបង្កើនសកម្មភាពការទូតលើបញ្ហាពាក់ព័ន្ធនឹងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ព្រមទាំងជម្រុញការវិនិយោគក្នុងតំបន់ ក៏ដូចជាអាចបង្កើនវត្តមានសន្តិសុខនិងការពារជាតិរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ