សហភាពអឺរ៉ុបប្រកាស "កំហិតក្រហម" នៅក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក

(VOVWORLD) - សហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនជាស្រេចធ្វើកិច្ចចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ហើយដាក់គោលដៅសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងនេះមុនដំណាច់ឆ្នាំនេះផងដែរ។
សហភាពអឺរ៉ុបប្រកាស សមាជិការទទួលបន្ទុកពាណិជ្ជកម្មរបស់ EU លោកស្រី Cecilia Malmstrom 

សេចក្តីប្រកាសនេះត្រូវបានសមាជិការទទួលបន្ទុកពាណិជ្ជកម្មរបស់ EU លោកស្រី Cecilia Malmstrom នាំចេញនាថ្ងៃទី ១៥ ខែមេសា ក្នុងបរិបទដែលប្លុកនេះនិងអាមេរិកកំពុងជាប់គាំងនៅក្នុងជម្លោះពាណិជ្ជកម្មជាមួយគ្នា។ មុននេះ គណៈកម្មការអឺរ៉ុប (EC) ប្រចាំនៅទីក្រុងព្រុចសែល (ប្រទេសបែលហ្សិក) តំណាងបណ្តាប្រទេសសហភាពអឺរ៉ុបបានឯកភាពគ្នាលើដំណើការពីរនៃកិច្ចសន្ទនានាពេលខាងមុខជាមួយអាមេរិក រួមមានការកាត់បន្ថយពន្ធនាំចូលលើមុខទំនិញឧស្សាហកម្ម ម្យ៉ាងវិញទៀតគឺត្រូវបន្ធូរបទបញ្ញត្តិដែលអនុញ្ញាតឱ្យក្រុមហ៊ុននៃភាគីទាំងពីរ អាចឆ្លើយតបតាមស្តង់ដាររបស់អាមេរិកឬសហភាពអឺរ៉ុបផងដែរ។ ក៏ប៉ុន្តែសហភាពអឺរ៉ុបមិនលុបចោលវិស័យកសិកម្មចេញពីការចរចារដែលនាំឱ្យមានការខ្វែងគំនិតគ្នារវាងប្លុកសហភាពនេះ ដែលរូមមានសមាជិក ២៨ ប្រទេសនិង  អាមេរិកផងដែរ។ ទីក្រុងវ៉ាស៊ីនតោនបានទទូចស្នើឱ្យមានកិច្ចចរចានានដែលត្រូវរួមបញ្ចូលវិស័យកសិផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ