សហភាពអឺរ៉ុបមិនទាន់ឯកភាពគ្នាលើផែនការចំណាយរួមដើម្បីទប់ទល់នឹងជំងឺរាតត្បាត COVID-19

(VOVWORLD) - ខណៈពេលដែលសហរដ្ឋអាមេរិក ចិន និងបណ្តាប្រទេសមានខឿនសេដ្ឋកិច្ចរីកចម្រើនផ្សេងៗទៀត បានដាក់ចេញនូវផែនការហិរញវត្ថុដ៏ធំសម្បើម ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ប៉ុន្តែ អឺរ៉ុបហាក់ដូចជា “ឈរនៅខាងក្រៅ” ដោយសារតែការខ្វែងគំនិតផ្ទៃក្នុងនៃប្លុកនេះ។
សហភាពអឺរ៉ុបមិនទាន់ឯកភាពគ្នាលើផែនការចំណាយរួមដើម្បីទប់ទល់នឹងជំងឺរាតត្បាត COVID-19 - ảnh 1 ប្រជាជនពាក់ម៉ាស់ការពារពីការឆ្លងជំងឺ COVID-19 នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ (រូបថតៈ AFP / TTXVN)

នាបច្ចុប្បន្ន ប្រទេសសមាជិកចំនួន ២៧ របស់សហភាពអឺរ៉ុប កំពុងទប់ទល់ នឹងការរីករាល ដាលនៃជំងឺឆ្លង COVID-19 ដោយមានផែនការចំណាយផ្ទាល់ខ្លួន ក្នុងនោះប្រទេស អ្នកមានដូចជា អាឡឺម៉ង់ និង ហូឡង់ អាចអនុវត្តកញ្ចប់ថវិការធំៗ ចំណែកឯ ប្រទេសដែលកំពុងមានអំរែកបំណុលយ៉ាងធ្ងន់ធ្ងរ ដូចជាប្រទេស អេស៉្បាញនិងអ៊ីតាលី គឺត្រូវរង ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារការរីករាលដាលនៃជំងឺ COVID-19 ហើយក៏មិនមានប្រភពហិរញ្ញវត្ថុគ្រប់គ្រាន់នោះឡើយ។

ហេតុដូច្នេះ ដើម្បីចែករំលែក "អំរែក" ដូចដែលបានលើកឡើងខាងលើនេះឲ្យបានល្អជាង  បណ្តាប្រទេស EU កំពុងដាក់ចេញនូវសំណើមួយចំនួន ប៉ុន្តែការខ្វែងគំនិតគ្នាបានកើតមានឡើង នៅពេលដែលប្រទេសអឺរ៉ុបខាងជើងមួយចំនួន មិនគាំទ្រការអំពាវនាវឱ្យបង្កើតមូលនីធិរួមនិងទៅខ្ចីប្រាក់ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញនោះឡើយ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ