សហរដ្ឋអាមេរិក បារាំង និងអង់គ្លេសប្រកាសផែនការជួយឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីឌ១៩

(VOVWORLD) - សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់វត្ថុធាតុដើមជាបន្ទាន់សម្រាប់ការផលិតវ៉ាក់សាំង កូវីដ-១៩ ក៏ដូចជាវិធីព្យាបាល ឧបករណ៍ធ្វើតេស្តិ៍ ម៉ាស់ការពារ ម៉ាស៊ីនជំនួយដង្ហើម និងឧបករណ៍ការពារមានស្រាប់ជូនដល់ឥណ្ឌា ដែលជាប្រទេសកំពុងជួបការលំបាកបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សហរដ្ឋអាមេរិក បារាំង និងអង់គ្លេសប្រកាសផែនការជួយឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីឌ១៩ - ảnh 1បុគ្គលិកពេទ្យបញ្ជូនអ្នកជម្ងឺ កូវីដ ១៩ ទៅកាន់មជ្ឈមណ្ឌលសុខាភិបាលនៅ Mumbai ឥណ្ឌា។ (រូបថត៖ AFP/VNA)
នាថ្ងៃទី ២៥ ខែមេសា សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់វត្ថុធាតុដើមជាបន្ទាន់សម្រាប់ការផលិតវ៉ាក់សាំង កូវីដ-១៩ ក៏ដូចជាវិធីព្យាបាល ឧបករណ៍ធ្វើតេស្តិ៍ ម៉ាស់ការពារ ម៉ាស៊ីនជំនួយដង្ហើម និងឧបករណ៍ការពារមានស្រាប់ជូនដល់ឥណ្ឌា ដែលជាប្រទេសកំពុងជួបការលំបាកបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នៅថ្ងៃដដែលនោះដែរ ខុទ្ទកាល័យប្រធានាធិបតីបារាំងបានប្រកាសថាប្រទេសនេះនឹងផ្តល់ជំនួយដល់ប្រទេសឥណ្ឌាក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការបន្ថែមប្រព័ន្ធម៉ាស៊ីនជំនួយផ្លូវដង្ហើម "សំខាន់" មួយក្នុងប៉ុន្មានថ្ងៃខាងមុខដើម្បីជួយប្រទេសអាស៊ីខាងត្បូងមួយនេះឆ្លើយតបនឹងជំងឺរាតត្បាត កូវីដ-១៩ ។ កាលពីមុននោះ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថានឹងបញ្ជូនឧបករណ៍វេជ្ជសាស្ត្រជាង ៦០០ រួមមានម៉ាស៊ីនភ្លើងបង្កើតអុកស៊ីសែន និងម៉ាស៊ីនជំនួយដង្ហើមជូនដល់ប្រទេសឥណ្ឌា ដើម្បីជួយដល់ប្រទេសនេះទប់ទល់នឹងការកើនឡើងនូវករណីជម្ងឺកូវីដ១៩។ ការដឹកជញ្ជូនលើកដំបូងត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុងញូវដេលីនៅព្រឹកថ្ងៃទី ២៧ ខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ