សហរដ្ឋអាមេរិក អង់គ្លេសនិង ចិន​រៀប​ចំផែន​ការ​បញ្ជូនតំណាង​ទៅ​ចូលរួម​ព្រះរាជពីធីឡើងគ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជ ព្រះនាម Naruhito

(VOVWORLD) -នាថ្ងៃដដែល រាជវង្សានុវង្សអង់គ្លេសបានប្រកាសថា ព្រះអង្គម្ចាស់  Chales នឹងយាងទៅកាន់ជប៉ុនចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែតុលាខាងមុខ ដើម្បីចូលរួម ព្រះរាជពិធីឡើងគ្រងព្រះរាជសម្បត្តិរបស់ព្រះចៅអធិរាជ ព្រះនាម Naruhito។
សហរដ្ឋអាមេរិក អង់គ្លេសនិង ចិន​រៀប​ចំផែន​ការ​បញ្ជូនតំណាង​ទៅ​ចូលរួម​ព្រះរាជពីធីឡើងគ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជ ព្រះនាម Naruhito - ảnh 1ព្រះចៅអធិរាជ ព្រះនាម Naruhito (ឆ្វេង)  (រូបថត៖ THX / TTXVN)

នាថ្ងៃទី ១២ ខែសីហា ទីភ្នាក់ងារសារព័ត៌មានក្យូដូ (ជប៉ុន) បានដកស្រង់ប្រភពព័ត៌មាននានាបានឲ្យដឹងថា អាមេរិកនឹងបញ្ជូនអនុប្រធានាធិបតី លោក Mike Pence ទៅកាន់ប្រទេសជប៉ុននៅខែតុលាខាងមុខ ដើម្បីចូលរួម ព្រះរាជពិធីឡើងគ្រងព្រះរាជសម្បត្តិរបស់ព្រះចៅអធិរាជ ព្រះនាម Naruhito ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២២ ខែតុលា។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល រាជវង្សានុវង្សអង់គ្លេសបានប្រកាសថា ព្រះអង្គម្ចាស់  Chales នឹងយាងទៅកាន់ជប៉ុនចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែតុលាខាងមុខ ដើម្បីចូលរួម ព្រះរាជពិធីឡើងគ្រងព្រះរាជសម្បត្តិរបស់ព្រះចៅអធិរាជ ព្រះនាម Naruhito។ ទន្ទឹមនឹងនេះ ប្រទេសចិនក៏នឹងបញ្ជូនអនុប្រធានរដ្ឋចិន លោក Wángqíshàn ចូលរួម ព្រះរាជពីធីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ