សហរដ្ឋអាមេរិក អឺរ៉ុប និងអង្គការណាតូសហការគ្នាដើម្បីឆ្លើយតបនឹងប្រទេសចិន

(VOVWORLD) - នាបច្ចុប្បន្ននេះ អាមេរិកនិងបណ្តាប្រទេសមាជិកអឺរ៉ុប កំពុងតែសម្របសម្រួលគ្នាក្នុងការឆ្លើយតបចំពោះសកម្មភាពរបស់ចិន ពាក់ព័ន្ធនឹងបញ្ហាស៊ីនជាំង (Xinjiang)។
សហរដ្ឋអាមេរិក អឺរ៉ុប និងអង្គការណាតូសហការគ្នាដើម្បីឆ្លើយតបនឹងប្រទេសចិន - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ AFP)

កាលពីថ្ងៃទី ២៤ ខែមីនា ថ្លែងបន្ទាប់ពីជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសនៃអង្គការណាតូ (NATO) នៅ បែលហ្ស៊ិក រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinke បានឲ្យដឹងថា លោកមានបំណងចង់សហការជាមួយដៃគូរបស់អាមេរិក ដើម្បីជម្រុញផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរួម និងឆ្លើយតបចំពោះសកម្មភាពមួយចំនួនរបស់ប្រទេសចិន ដើម្បីបង្ខំឱ្យប្រទេសនេះត្រូវតែគោរពតាមកិច្ចសន្យាអន្តរជាតិរបស់ខ្លួន។  

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេស Blinken ក៏បានក្រើនរំលឹកថារាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការគំរាមកំហែងដល់សេរីភាពនាវាចរណ៍ និងធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើតតម្រង់ទៅលើបណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមជាមួយនឹងការបង្កើនសមត្ថភាពយោធាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ