សហរដ្ឋអាមេរិកកំពុងពិចារណាលើសំណើស្តីពីការស្ដារឡើវិញនូវជំនួយឧបត្ថម្មួយផ្នែកភដល់អង្គការសុខភាពពិភពលោក

(VOVWORLD) - នាថ្ងៃទី ១៦ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាទីក្រុង វ៉ាស៊ីនតោនកំពុងពិចារណាលើសំណើជាច្រើនដែលទាក់ទងនឹងអង្គការសុខភាពពិភពលោក (WHO) ដែលក្នុងងនោះមានសំណើស្តីពីស្ដារឡើងវិញនូវជំនួយឧបត្ថម្ភមួយផ្នែកសម្រាប់អង្គការនេះ។
សហរដ្ឋអាមេរិកកំពុងពិចារណាលើសំណើស្តីពីការស្ដារឡើវិញនូវជំនួយឧបត្ថម្មួយផ្នែកភដល់អង្គការសុខភាពពិភពលោក - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump ( រូបថត៖ AFP/ TTXVN)

ចែករំលែកនៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួន លោក Donald Trump បានឲ្យដឹងថាក្នុង ចំណោមសំណើដែលកំពុងពិចារណាមានផែន ការមួយដែលទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយ មួយកញ្ចប់ដល់អង្គការសុខភាពពិភពលោកដែលស្នើនឹង ១០% នៃកំរិតជំនួយឧបត្ថម្ភកាលពីមុន។

ទោះជាយ៉ាងណាក៏ដោយម្ចាស់ សេតវិមានបានសង្កត់ធ្ងន់ថា គ្មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងទេហើយរាល់សកម្មភាពផ្តល់ជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកសម្រាប់អង្គការសុខភាពពិភពលោកនៅតែ «បង្កក» តែម្តង។ គួរបញ្ជាក់ថាលោកប្រធានាធិបតី Trump បានផ្អាករាល់វិភាគទានរបស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោកចាប់តាំងពីថ្ងៃទី ១៤ ខែមេសា ដោយចោទប្រកាន់ថា អង្គការនេះបានជួយប្រទេសចិនក្នុងការផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីការផ្ទុះឡើងនៃជំងឺ Covid-19 នៅក្នុងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ