សហរដ្ឋអាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការចរចា COC ជាមួយប្រទេសចិន

(VOVWORLD) - កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍដ៏សំខាន់ៗនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនារយៈពេលកន្លងមក ហើយបានអបអរសាទរចំពោះការអនុវត្តដ៏ទូលំទូលាយលើរាល់ខ្លឹមសារនៃផែនការសកម្មភាពអាស៊ាន - អាមេរិកក្នុងដំណាក់កាល ២០១៦-២០២០។ 
សហរដ្ឋអាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការចរចា COC ជាមួយប្រទេសចិន - ảnh 1កិច្ចប្រជុំនេះប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ (រូបថត៖ VOV)

នាថ្ងៃទី ១៧ ខែមីនា កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការចម្រុះ (JCC) អាស៊ាន - អាមេរិក លើកទី ១២ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ឯកអគ្គរដ្ឋទូត សំដៅវាយតម្លៃចំពោះស្ថានភាពអនុវត្តគម្រោងនិងសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិក។ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន បានចូលរួមកិច្ចប្រជុំលើកនេះ។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍដ៏សំខាន់ៗនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ នារយៈពេលកន្លងមក ហើយបានអបអរសាទរចំពោះការអនុវត្តដ៏ទូលំទូលាយលើរាល់ខ្លឹមសារនៃផែនការសកម្មភាពអាស៊ាន - អាមេរិកក្នុងដំណាក់កាល ២០១៦-២០២០។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាប្រធានក្រុមការងារជំនាញស្តីពីគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន (IAI) លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក និងការជួយគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការអនុវត្តផែនការសកម្ម ភាពផ្តួចផ្តើមគំនិតសមាហរណកម្មអាស៊ាន (AIA) ដំណាក់កាលទី ៣ (ឆ្នាំ ២០១៦-២០២០) ព្រមទាំងស្នើឱ្យសហរដ្ឋអាមេរិកបន្តជួយគាំទ្រអាស៊ាននៅក្នុងបណ្តាញសកម្មភាព ដែលចែងក្នុងផែនការការងារ IAI ដំណាក់កាលទី៤ (ឆ្នាំ២០២១-២០២៥) ដែលត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក្នុងឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ