សហរដ្ឋអាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការរក្សាសណ្តាប់ធ្នាប់ឈរលើមូលដ្ឋានច្បាប់នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក

(VOVWORLD) - ផលប្រយោជន៍ជាតិរបស់អាមេរិក គឺឃើញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វិបុលភាព ឯករាជ្យ និងមានភាពធន់។ 
សហរដ្ឋអាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការរក្សាសណ្តាប់ធ្នាប់ឈរលើមូលដ្ឋានច្បាប់នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក - ảnh 1ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ានបានឆ្លើយបទសម្ភាសន៍។ រូបថត៖ Antara ។

សហរដ្ឋអាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់នៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាស៊ាន Yohannes Abraham ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃ ទី ២៦ ឧសភា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

លោកឯកអគ្គរដ្ឋទូត Yohannes Abraham បានអះអាងថា ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអាស៊ានរយៈពេល ៤៥ឆ្នាំ គឺផ្អែកលើតម្លៃ និងគោលការណ៍រួម រួមទាំងប្រព័ន្ធច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង និងបទប្បញ្ញត្តិ ក៏ដូចជាកិច្ចការពារសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសនានា។ សហរដ្ឋអាមេរិកកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការលើកកម្ពស់ ការពារ និងពង្រឹងប្រព័ន្ធច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង និងគោលការណ៍ផ្អែកលើនីតិរដ្ឋ។ សហរដ្ឋអាមេរិកមានបំណងចង់ស្វែងរកឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននាពេលអនាគត។ យោងតាមលោកឯកអគ្គរដ្ឋទូត អាស៊ីអាគ្នេយ៍គឺជាតំបន់ដ៏សំខាន់ និងថាមវន្តដែលដើរតួនាទីសំខាន់ក្នុងការធានាស្ថិរភាពនៃមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ដូច្នេះ សហរដ្ឋអាមេរិកនឹងតែងតែសហប្រតិបត្តិការជាមួយអាស៊ាន និងតាមរយៈអាស៊ាន ដើម្បីបង្កើតតំបន់សន្តិភាព វិបុលភាព និងស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ