សហរដ្ឋអាមេរិកជំរុញទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយអង់គ្លេសក្រោយ Brexit

(VOVWORLD) - កាលពីថ្ងៃទី ១៥ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញពីបំណងចង់ជំរុញទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយអង់គ្លេស នៅ ពេលដែល ប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប (EU) ឬត្រូវបានគេស្គាល់ថាជា Brexit ។ 
សហរដ្ឋអាមេរិកជំរុញទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយអង់គ្លេសក្រោយ Brexit - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងនៅក្នុងទិក្រុង Washington D.C (រូបថតៈ TTXVN)

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានមុនពេលធ្វើដំណើរទៅកាន់ទីក្រុង New Hampshire ដើម្បីចូលរួមព្រឹត្តិការណ៍នយោបាយមួយ ប្រធានាធិបតីលោក Trump បានអោយដឹងថា សហរដ្ឋអាមេរិកនិងអង់គ្លេសកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម “ធំនិងអស្ចារ្យ” យ៉ាងឆាប់បំផុត។ លោកបានលើកច្បាស់ថា “ខ្ញុំគិតថាយើងនឹងឈានដល់កិច្ចព្រមព្រៀងធំដ៏អស្ចារ្យមួយ ជាមួយអង់គ្លេស។ យើងក៏ត្រូវធ្វើកិច្ចការច្រើនជាងអ្វីដែលយើងកំពុងធ្វើ”។ លោកម្ចាស់សេតវិមានក៏បានបញ្ជាក់ជាថ្មីនូវគោលជំហររបស់លោកក្នុងការគាំទ្រនាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសលោក Boris Johnson និងបានអោយដឹងថា លោកបានពិភាក្សាជាមួយ មេដឹកនាំអង់គ្លេសនៅថ្ងៃទី ១៤ ខែសីហា ហើយនឹងមានកិច្ចពិភាក្សាបន្តទៀតជាមួយលោក Johnson នាពេលខាងមុខ។

តាមផែនការអង់គ្លេសនឹងចាកចេញពីសហគមន៍អ៊ឺរ៉ុប នៅថ្ងៃទី ៣១ ខែតុលា។ នាយករដ្ឋមន្រ្តី Johnson  ទោះបីជាមានក្តីសង្ឃឹមថា នឹងទទួលបានលេងលាកដោយ  “រលូន” ប៉ុន្តែលោកនៅតែអះអាងថា នឹងអនុវត្ត Brexit ឱ្យទាន់ពេលវេលា បន្ទាប់ពីការពន្យារពេលពីរដង សម្បូរតែមានឬមិនមានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបដែរឬទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ