សហរដ្ឋអាមេរិកបញ្ឈប់​ការចែករំលែកទិន្នន័យ​ស្តីពីកម្លាំង​នុយក្លេអ៊ែរយុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី

(VOVWORLD) - ការសម្រេចរបស់សហរដ្ឋអាមេរិកត្រូវបាននាំចេញ ក្រោយពីពេលរុស្ស៊ីបានបដិសេធចែករំលែកទិន្នន័យនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ហើយប្រការនេះផ្ទុយទៅនឹងបទប្បញ្ញត្តិនៃសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មីរវាងប្រទេសទាំងពីរ។
សហរដ្ឋអាមេរិកបញ្ឈប់​ការចែករំលែកទិន្នន័យ​ស្តីពីកម្លាំង​នុយក្លេអ៊ែរយុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី - ảnh 1អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby ។ រូបថត៖ រ៉យទ័រ

នាថ្ងៃទី ២៨ មីនា សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកបាន បញ្ឈប់ការចែករំលែកទិន្នន័យស្តីពីកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេសខ្លួនជាមួយរុស្ស៊ី សំដៅសងសឹកការដែលរុស្ស៊ីកាលពីមុនបានបដិសេធគោរពសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START)។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា ការសម្រេចរបស់សហរដ្ឋអាមេរិកត្រូវបាននាំចេញ ក្រោយពីពេលរុស្ស៊ីបានបដិសេធចែករំលែកទិន្នន័យនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ហើយប្រការនេះផ្ទុយទៅនឹងបទប្បញ្ញត្តិនៃសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មីរវាងប្រទេសទាំងពីរ។ លោក John Kirby ក៏បានឲ្យដឹងថា សេតវិមានមិនឃើញសញ្ញាដែលសរឲ្យឃើញថា រុស្ស៊ីកំពុងដឹកជញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់បេឡារុស្សឡើយ ព្រមទាំងអះអាងថា សហរដ្ឋអាមេរិកមិនផ្លាស់ប្តូរស្ថានការណ៍នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។

មុននេះ កាលពីខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា នឹងផ្អាកសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មីជាមួយសហរដ្ឋអាមេរិក ដោយសារ ក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ហើយប្រការនេះបានធ្វើឲ្យរុស្ស៊ីមិនអាចបន្តសហប្រតិបត្តិការជាមួយអាមេរិកបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ