សហរដ្ឋអាមេរិកបានជួបជាមួយតំណាងក្រុមឧទ្ទាម Houthi សំដៅបញ្ចប់សង្គ្រាមនៅយេម៉ែន

(VOVWORLD) - រដ្ឋអំណាចអាមេរិកកំពុងទំនាក់ទំនងជាមួយតំណាងក្រុមប្រដាប់អាវុធ Houthi ក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅបញ្ចប់សង្គ្រាមនៅយេម៉ែន។ ថ្ងៃទី ៥ ខែកញ្ញា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក David Schenker ទទួលបន្ទុក    បញ្ហានៅតំបន់ក្បែរបូព៌ា (Near Eest)  បានចេញសេចក្តីជូនដំណឹងដូចពោលខាងលើនេះក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។
សហរដ្ឋអាមេរិកបានជួបជាមួយតំណាងក្រុមឧទ្ទាម Houthi សំដៅបញ្ចប់សង្គ្រាមនៅយេម៉ែន - ảnh 1 ខ្មាន់កំាំភ្លើងនៅប្រទេសយេម៉ែន (រូបថត៖ AFP/TTXVN

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុង Al Kharj លោក Schenker បានបញ្ជាក់ថា “យើងខ្ញុំព្យាយាមអស់ពីសមត្ថភាព ដើម្បីបញ្ចប់សង្គ្រាមនៅយេម៉ែន ។ យើងខ្ញុំក៏ធ្វើកិច្ចពិភាក្សានានាដើម្បីវាយតម្លៃអំពីសមត្ថភាពរួមជាមួយក្រុម Houthi សំដៅស្វែងរកដំណោះស្រាយចរចា ដែលភាគីទាំងពីរអាចទទួលយកបានសម្រាប់ជម្លោះនេះ»។ សេចក្តីជូនដំណឹងនេះរបស់លោក Schenker បានគូសសញ្ញាអំពីជំនួបពិភាក្សាដំបូងបង្អស់រវាងរដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Donald Trump និងក្រុមឧទ្ទាម Houthi ក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅ៕

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ