សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនស.ប.បកូរ៉េទាក់ទងនឹងការនាំចេញពលករ

(VOVWORLD) -  ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសនាថ្ងៃទី ១៤ ខែមករាថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ស.ប.បកូរ៉េចំនួន ២ ដែលពាក់ព័ន្ធនឹងសកម្មភាពនាំចេញពលករ គឺក្រុមហ៊ុនពាណិជ្ជកម្ម Namgang (NTC) នៃស.ប. ប កូរ៉េនិងក្រុមហ៊ុន Sukbakso ប៉េកាំងដែលមានទីស្នាក់ការនៅចិនដោយមូលហេតុបង្កលក្ខណៈក្នុងការបញ្ជូនពលករស.ប.បកូរ៉េទៅបរទេស។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានចាត់ទុកថា ការនាំចេញកម្លាំងពលកម្មរបស់ស.ប.បកូរ៉េគឺរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ យោងតាមនេះ ក្រសួង ហិរញ្ញវត្ថុហ៊ុំពទ្ធ័ទ្រព្យសម្បត្តិនិងផលប្រយោជន៍នៅអាមេរិករបស់ក្រុមហ៊ុនទាំងពីរនេះ ព្រមទាំងហាមឃាត់រាល់បុគ្គលនិងអង្គការអាមេរិកមិនឲ្យប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងពីរនេះ។ បុគ្គលឬស្ថាប័នហិរញ្ញវត្ថុបរទេស ដែលផ្តល់សេវាកម្មដល់ក្រុមហ៊ុនស.ប.បកូរ៉េទាំងពីរនេះនឹងប្រឈមហានិភ័យក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ