សហរដ្ឋអាមេរិកបានរៀបចំយុទ្ធនាការយោធាទ្រង់ទ្រាយធំឡើងវិញដើម្បីប្រឆាំងនឹងក្រុម IS

(VOVWORLD) -នាថ្ងៃទី ២៦ ខែវិច្ឆិកា កងកម្លាំងចម្រុះរវាងអាមេរិកនិងជនជាតិឃឺដបានតភ្ជាប់សកម្មភាពយោធាសំខាន់ៗដើម្បីប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅភាគខាងជើងប្រទេសស៊ីរី។
សហរដ្ឋអាមេរិកបានរៀបចំយុទ្ធនាការយោធាទ្រង់ទ្រាយធំឡើងវិញដើម្បីប្រឆាំងនឹងក្រុម IS - ảnh 1 សហរដ្ឋអាមេរិកបានរៀបចំយុទ្ធនាការយោធាទ្រង់ទ្រាយធំឡើងវិញដើម្បីប្រឆាំងនឹងក្រុម IS (រូបថត៖ AFP/TTXVN)

មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) លោកឧត្តមសេនីយ៍ Kenneth McKenzie បានជូនដំណឹងនាពេលអនាគតថា ការដាក់ពង្រាយសកម្ម ភាពយោធាទ្រង់ទ្រាយធំសំដៅប្រឆាំងទៅលើកងកម្លាំងភារវករ IS នៅសេសសលល់នឹងត្រូវបានស្តារឡើងវិញ។ នាពេលថ្មីៗនេះ ប្រធានាធិបតី     អាមេរិក លោក ដូណាល់ត្រាំក៏បានបញ្ជាឱ្យកងទ័ពអាមេរិកដែលឈរជើងនៅប្រទេសអ៊ីរ៉ាក់ ឈានចូលភាគខាងកើតប្រទេសស៊ីរី ដើម្បីការពារអណ្តុងប្រេងក្នុងតំបន់នេះ ដោយចៀស វាងពីហានិភ័យនៃការវាយប្រហារពីក្រុម IS ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ