ហុងកុងត្រូវបានជ្រើសរើសជាថ្មីម្ដងទៀតជាខឿនសេដ្ឋកិច្ចសេរីបំផុតពិភពលោក

ហុងកុងត្រូវបានជ្រើសរើសជាថ្មីម្ដងទៀតជាខឿនសេដ្ឋកិច្ចសេរីបំផុតពិភពលោក - ảnh 1
ផ្លូវថ្នល់នៅហុងកុង (រូបថត៖financialtribune.com)

(VOVworld) - មណ្ឌលរដ្ឋបាលពិសេសហុងកុង (ចិន) ទើបនឹងបានបោះឆ្នោត
ជ្រើសរើសជាថ្មីម្ដងទៀតជាខឿនសេដ្ឋកិច្ចសេរីបំផុតពិភពលោក។តាមរបាយការណ៍
“សន្ទស្សន៍សេរីភាពខាងសេដ្ឋកិច្ចលើទូទាំងពិភពលោកឆ្នាំ២០១៧” របស់មូលនិធិ
 Heritage Foundation (អាមេរិក)ថា ពិន្ទុសរុបរបស់ហុងកុងក្នុងឆ្នាំ ២០១៧គឺ៨៩,៨/
១០០ពិន្ទុ ដែលហួសឆ្ងាយពីពិន្ទុជាមធ្យមលើទូទាំងពិភពលោក គឺ៦០,៩ពិន្ទុ។ឈរ
នៅពីក្រោយហុងកុងគឺសឹង្ហបុរី នូវែលហ្សេឡង់ ស្វីសនិង អូស្ត្រាលី។នេះជាលើកទី
២៣ជាបន្តបន្ទាប់ដែលហុងកុងត្រូវបានមូលនិធិ Heritage Foundation បោះឆ្នោត
ជ្រើសរើសជាខឿនសេដ្ឋកិច្ចសេរីបំផុតលើពិភព លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ