ហ្វាតា ហាម៉ាស ប្រឆាំង​ជំទាស់​នឹងផែនការ​របស់​អ៊ីស្រាអែល​ស្ដីពី​ការដាក់បញ្ជូលទឹកដីប៉ាឡេស្ទីន

(VOVWORLD) - ចលនាហ្វាតា និងចលនាឥស្លាមហាម៉ាស ទើបនឹងបានសន្យាថារួមគ្នាប្រឆាំងជំទាស់នឹងផែនការរបស់អ៊ីស្រាអែល ស្ដីពីការដាក់បញ្ជូលតំបន់ WEST BANK ដែលត្រូវទន្ទ្រានកាន់កាប់។ ភាគីទាំងពីរបានធ្វើការសន្យាដូច្នេះ ក្នុងសន្និសីទសារព័ត៌មានរួមកាលពីថ្ងៃទី ២ ខែកក្កដា នៅរ៉ាម៉ាឡា នៃ ប្រទេសប៉ាឡេស្ទីន។

ហ្វាតា ហាម៉ាស ប្រឆាំង​ជំទាស់​នឹងផែនការ​របស់​អ៊ីស្រាអែល​ស្ដីពី​ការដាក់បញ្ជូលទឹកដីប៉ាឡេស្ទីន - ảnh 1 ទិដ្ឋភាពទូទៅលំនៅរបសជនជាតិជ្វីហ្វភីកហ្គាតហ្សីវ (ជិតស្និទ្ធ) និងការតាំងទីលំនៅរបស់អាណា (រូបថតៈ AFP / TTXVN)

ប៉ាឡេស្ទីនត្រូវបានបែងចែករវាងរដ្ឋអំណាចហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ហើយនឹងរដ្ឋអំណាចប៉ាឡេស្ទីនដែលត្រូវបានអន្តរជាតិទទួលស្គាល់។ ចលនាហ្វាតារបស់លោកប្រធានាធិបតី លោក Mahmoud Abbas ដែល មានមូលដ្ឋាននៅតំបន់ WEST BANK ខណៈដែល ហាម៉ាសបានគ្រប់គ្រងតំបន់ហ្គាហ្សា ចាប់តាំងពីឆ្នាំ ២០០៧ ។

សូមបញ្ជាក់ដែរថា ការដែលអ៊ីស្រាអែលបានប្រកាសដាក់បញ្ជូល ទឹកដីប្រមាណ ៣០% នៃតំបន់ WEST BANK ដែលត្រូវបានអ៊ីស្រាអែលទន្ទ្រានកាន់កាប់ កំពុងប្រឈមនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់ប៉ាឡេស្ទីននិងសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ