ហ្វីលីពីន Airlines បើកជើងហោះហើរត្រង់តត្ជាប់ទីក្រុងហាណូយ - ទីក្រុង Manila
(VOVWORLD) -នាយប់ថ្ងៃទី ៣១ ខែមករា នៅទីក្រុងហាណូយ ហ្វីលីពីន Airlines (PAL) ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិលំដាប់ផ្កាយ ៤ របស់ ហ្វីលីពីន បានរៀបចំសន្និសីទកាសែតឧទ្ទេសនាមជើងហោះហើរត្រង់ថ្មីរវាង ទីក្រុងហាណូយ (វៀតណាម) និងទីក្រុង Manila(ហ្វីលីពីន)។
(រូបថត៖ហ្វីលីពីន Airlines ) |
ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៩ ខាងមុខ ជារៀងរាល់សប្តាហ៍ ហ្វីលីពីន Airlines នឹងមានជើងហោះហើរចំនួន ៤ ពីព្រលានយន្តហោះអន្តរជាតិ Noi Bai ទីក្រុងហាណូយទៅកាន់ ព្រលានយន្តហោះអន្តរជាតិ Ninoy Aquino ទីក្រុង Manila (នាថ្ងៃច័ន្ទ អង្គារ ព្រហស្បតិ៍ និង សៅរ៍)។ ទន្ទឹមនឹងនេះ ជើងហោះហើរវិលត្រឡប់មកវិញ នឹងចេញដំណើរពី ព្រលានយន្តហោះអន្តរជាតិ Ninoy Aquino ទៅកាន់ ព្រលានយន្តហោះអន្តរជាតិ Noi Bai នាថ្ងៃច័ន្ទ ពុធ សុក្រ និង អាទិត្យ។ ហ្វីលីពីន Airlines បានប្រើប្រាស់ យន្តហោះ Airbus A320 និង Airbus A321 ផងដែរ៕