ហ្វីលីពីនអំពាវនាវឲ្យអាស៊ានប្រកាន់ខ្ជាប់នូវ UNCLOS និងជំរុញដំណើរការចរចា COC

(VOVWORLD) - សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវ ប្រកាន់ខ្ជាប់នូវអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដូចនឹងក្របខ័ណ្ឌគតិយុត្តមួយសម្រាប់សកម្មភាព ទាំងអស់នៅសមុទ្រ។ 

ហ្វីលីពីនអំពាវនាវឲ្យអាស៊ានប្រកាន់ខ្ជាប់នូវ UNCLOS និងជំរុញដំណើរការចរចា COC - ảnh 1 លោកស្រី Junever Mahilum-West។ (រូបថត៖ DFA) 

នេះបើតាមការថ្លែងរបស់ទីប្រឹក្សារដ្ឋមន្រ្តីការបរទេស ហ្វីលីពីនទទួលបន្ទុកបញ្ហាអាស៊ាន និងជាប្រធាននាយកដ្ឋានអាស៊ាន-ហ្វីលីពីនលោកស្រី Junever Mahilum-West នៅវេទិកាសមុទ្រអាស៊ាន (AMF) លើកទី១០ និងវេទិកាសមុទ្រអាស៊ានបើក (EAMF) លើកទី៨ ដែល ទើបនឹងបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នៅក្នុងសេចក្ដីប្រកាសព័ត៌ មាននៅថ្ងៃទី១៧ ធ្នូ លោកស្រី Mahilum-West បានសម្ដែងនូវការប្ដេជ្ញាចិត្ត ដោយឥតងាករេរបស់ហ្វីលីពីនចំពោះការសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែង និងអនុលោមតាមច្បាប់ អន្តរជាតិ ជាពិសេសគឺ UNCLOS 1982។ កាលពីខែមុន រដ្ឋមន្រ្តីការបរទេស ហ្វីលីពីនក៏បានដាស់តឿនឲ្យប្រទេសអាស៊ានទាំងអស់ចាំបាច់ត្រូវសម្រេចបាន COC ដោយសារនេះជាឯកសារដែលអាចកំណត់ទំនួលខុសត្រូវឬ ទង្វើស្របច្បាប់របស់បណ្ដាប្រទេសចំពោះសេចក្ដីប្រកាសទាមទារអធិប តេយ្យភាពនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ