ឡាវនិងកម្ពុជាឯកភាពវិធានការដោះស្រាយបញ្ហាព្រំដែន

(VOVWORLD) - នាថ្ងៃទី ១២ សីហានៅរដ្ឋធានី វៀងច័ន្ទ បានប្រារព្ធឡើងជំនួបនានារវាងនាយករដ្ឋមន្ត្រីឡាវ លោក Thoungloun Sisulith ជាមួយនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន ស្តីអំពីការដោះស្រាយបញ្ហាខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ 
ឡាវនិងកម្ពុជាឯកភាពវិធានការដោះស្រាយបញ្ហាព្រំដែន - ảnh 1 ឡាវនិងកម្ពុជាឯកភាពវិធានការដោះស្រាយបញ្ហាព្រំដែន

(VOVworld) -  នាថ្ងៃទី ១២ សីហានៅរដ្ឋធានី វៀងច័ន្ទ បានប្រារព្ធឡើងជំនួបនានារវាងនាយករដ្ឋមន្ត្រីឡាវ លោក Thoungloun Sisulith ជាមួយនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន ស្តីអំពីការដោះស្រាយបញ្ហាខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានជាតិឡាវ (KPL) បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីឡាវ លោក Thoungloun Sisulith និងសមភាគី កម្ពុជា សម្តេច តេជោ ហ៊ុន សែន បានឯកភាពអំពីការដកទ័ពចេញពីតំបន់ ព្រំដែនរវាងខេត្ត Attapue របស់ឡាវនិងខេត្ត ស្ទឹងត្រែង របស់កម្ពុជា។ នៅសន្និសីទកាសែតដែលបានប្រព្រឹត្តទៅបន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឲ្យដឹងថា៖ ភាគីទាំងពីរបានមានការផ្លាស់ប្តូរដ៏ស្មោះត្រង់ដោយឈរលើស្មារតីស្និតស្នាលជៀសវាងសភាពការណ៍ការឡើងជណ្តើរ។ ភាគីឡាវនឹងដកទ័ពចេញពីតំបន់ខ្សែព្រំដែនជំលោះ ហើយភាគីកម្ពុជានឹងបញ្ឈប់ការកសាងផ្លួវនៅ តំបន់ខ្សែព្រំដែនេះផងដែរ។ នាយករដ្ឋមន្ត្រីឡាវបានឲ្យដឹងថែមទៀតថា៖ ភាគីទាំងពីរបានពិភាក្សាហើយឯកភាពប្រគល់ឲ្យគណៈកម្មាធិការព្រំដែននិង ក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តជួបចរចារដើម្បីស្វែងរកដំណោះស្រាយ សំរាប់បញ្ហាព្រំដែនដែលមិនទាន់កំណត់ច្បាស់រវាងឡាវនិងកម្ពុជានៅឡើយ សំដៅបង្កើតជំនឿជាក់សំរាប់ប្រជាជននៃប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ