អគ្គនាយក WTO វាយតំលៃខ្ពស់សមិទ្ធិសេដ្ឋកិច្ចសង្គមរបស់វៀតណាម

អគ្គនាយក WTO វាយតំលៃខ្ពស់សមិទ្ធិសេដ្ឋកិច្ចសង្គមរបស់វៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតលោក Duong Chi Dung (ខាងឆ្វេង)ជូនសារតាំងដល់អគ្គនាយក WTO
 លោក Roberto Azevedo (រូបថត៖Hoang Hoa/TTXVN)

(VOVworld) - នាថ្ងៃទី២៤ វិច្ឆិកា ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធាន
គណៈ ប្រតិភូអចិន្ត្រៃវៀតណាមប្រចាំអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក (WTO)
 និងអង្គការអន្តរជាតិផ្សេងៗនៅក្រុងហ្សឺណែវ បានជួបសន្ទនាជាមួយអគ្គនាយក
WTO លោក Roberto Azevedo ដើម្បីជូនសារតាំង។នៅទីនេះ ឯកអគ្គរដ្ឋទូត Duong
Chi Dung បានអះអាងនូវគោលនយោបាយមុនក៏ដោយជាក្រោយរបស់វៀតណាម
ក្នុងការបន្តកែទម្រង់និងបើកទ្វារ ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងសមាហរណ
កម្មកាន់តែស៊ីជំរៅទៅក្នុងខឿនសេដ្ឋកិច្ចសកល។លោកឯកអគ្គរដ្ឋទូតក៏សំដែង
គោលបំណងចង់បន្តទទួលបានការពិគ្រោះយោបល់របស់លេខាធិការដ្ឋាននិងអគ្គ
នាយក WTO ស្ដីអំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជ កម្មរបស់វៀត
ណាម ព្រមទាំងស្នើឲ្យគណៈលេខាធិការនិងលោកអគ្គនាយកបន្ត ជួយឧបត្ថម្ភវៀត
ណាមក្នុងដំណើរការកសាងនិងកែលំអក្របខ័ណ្ឌគតិយុត្តខាងសេដ្ឋកិច្ច-ពាណិជ្ជ
កម្ម ក្នុងការបណ្ដុះបណ្ដាល លើកកំពស់សមត្ថភាពអនុវត្តន៍ការ សន្យាពហុភាគីនិង
ដោះស្រាយជំលោះផងដែរ។
រីឯខ្លួនវិញ អគ្គនាយក WTO លោក Roberto Azevedo បានស្នើឲ្យវៀតណាមបន្ត
 សហការជាមួយគណៈលេខាធិការ WTO ក្នុងការនាំចេញគំនិតទាក់ទិនដល់ការ
អនុវត្តន៍ការសន្យាពហុភាគី ក៏ដូចជាបញ្ហាដែលកើតមានឡើងក្នុងពាណិជ្ជកម្មអន្តរ
ជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ