អគ្គនាយកNguyen The Kyចូលរួមពិធីបើកសម្ពោធដំណាក់កទី១នៃគម្រោងកសាងស្ថានីយ៍ផ្សាយសម្លេងចំនួន៩សម្រាប់កម្ពជា

(VOVWORLD) -នាថ្ងៃទី១៦វិច្ឆិកា នៅខេត្តកំពង់ចាម (កម្ពុជា) អគ្គនាយកវិទ្យុសម្លេង វៀតណាម លោក Nguyen The Ky និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន អញ្ជើញជាអធិបតីភាព ពិធីកាត់ខ្សែបូសម្ពោធដំណាក់កាលទី១នៃគម្រោងការ វិនិយោគ កសាងស្ថានីយ៍ផ្សាយសម្លេង FM និងស្ថានីយ៍ទូរទស្សន៍ ឧបត្ថម្ភដោយ រដ្ឋាភិបាលវៀត ណាម តាមរយៈវិទ្យុសម្លេងវៀតណាម។ 
អគ្គនាយកNguyen The Kyចូលរួមពិធីបើកសម្ពោធដំណាក់កទី១នៃគម្រោងកសាងស្ថានីយ៍ផ្សាយសម្លេងចំនួន៩សម្រាប់កម្ពជា - ảnh 1 អគ្គវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញ្ញារីទ្ធ បានតាងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភជាក់ ស្តែងដែលរដ្ឋាភិបាលវៀតណាមសម្រាប់កម្ពុជាលើគ្រប់វិស័យ ក្នុងនោះ មាន វិស័យព័ត៌មាន។ រីឯខ្លួនវិញ អគ្គវិទ្យុសម្លេង វៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំជឿជាក់ថា ស្ថានីយ៍ផ្សាយសម្លេងនិងទូរទស្សន៍រួមទាំងប្រព័ន្ធសំភារៈ ឧបករណ៍ផលិតកម្មវិធីព្រមៗគ្នា ទំនើប ឧបត្ថម្ភដោយរដ្ឋាភិបាលនិងប្រជាជន វៀតណាមសម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានោះ នឹងពង្រីកបានប្រសិទ្ធ ភាពយ៉ាងល្អប្រសើរ ជួយបើកទូលាយរលកធាតុអាកាស លើកកំពស់សមត្ថភាព ផលិតកម្មវិធីនិងគុណភាពរលកធាតុអាកាស ទូរទស្សន៍ រួមចំណែកទៅក្នុងកិច្ច ការកសាងនិងអភិវឌ្ឍន៍ព្រះ រាជាណាចក្រកម្ពុជាសម្បូររុងរឿងនិងវិបុលភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ