អគ្គនាយកដ្ឋានកីឡាបូកសរុបការងារឆ្នាំ២០១៧និងអនុវត្តការងារឆ្នាំ២០១៨

(VOVWORLD) -នាថ្ងៃទី២៥ធ្នូ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានកីឡាបានរៀបចំសន្និសីទ បូកសរុបការងារឆ្នាំ២០១៧និងអនុវត្តការងារឆ្នាំ២០១៨។ 


ឆ្នាំ២០១៧ វិស័យកីឡា វៀតណាមទទួលបានលទ្ធផលគួរឲ្យកត់ សម្គាល់តាមរយៈការប្រកួតអន្តរជាតិ។ ពោលគឺ កីឡាករទទួលបានមេដាយមាសពិភពលោកចំនួន៤៦គ្រឿង កើន៣២ គ្រឿងបើប្រៀបនឹងឆ្នាំ២០១៦ និងមេដាយមាសអាស៊ីអាគ្នេយ៍ចំនួន៣១៥គ្រឿង។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Nguyen Ngoc Thien បានស្នើថា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានកីឡានឹងសម្រេច នូវ ច្បាប់កីឡា ធ្វើវិសោធនកម្ម ព្រមទាំងអនុវត្តយ៉ាងល្អភារកិច្ចទាំង៨ដែលបានដាក់ ចេញ ក្នុងនោះ គឺត្រៀមរៀបចំក្រុមកីឡាចូលរួមមហាសន្និបាតកីឡាអាស៊ីលើកទី ១៨ (ASIAD18) ដែលប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី រួមទាំងការប្រកួតប្រជែង ក្នុងតំបន់និងលើពិភព លោក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ