អគ្គនាយិការ ក្រុមហ៊ុនVietjet Air ជាប់ឈ្មោះក្នុងបញ្ជី Top មនុស្ស​ដែលជួយផ្លាស់ប្តូរ​សេដ្ឋកិច្ចពិភពលោកទាំង ៣០០ នាក់ នៅក្នុងវិបត្តិជំងឺកូវីដ​១៩

(VOVWORLD) - គេហទំព័រ Business Insider ទើបបានចេញផ្សាយបញ្ជី Top មនុស្សទាំង ៣០០ នាក់ដែលជួយធ្វើឲ្យផ្លាស់ប្តូរសេដ្ឋអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង។ មនុស្សទាំងនេះគឺមានមានឥទ្ធិពលលើ វិស័យផ្សេងៗគ្នាជាច្រើន។
អគ្គនាយិការ ក្រុមហ៊ុនVietjet Air ជាប់ឈ្មោះក្នុងបញ្ជី Top មនុស្ស​ដែលជួយផ្លាស់ប្តូរ​សេដ្ឋកិច្ចពិភពលោកទាំង ៣០០ នាក់ នៅក្នុងវិបត្តិជំងឺកូវីដ​១៩ - ảnh 1 អគ្គនាយិការ ក្រុមហ៊ុនVietjet Air លោកស្រី Nguyen Thi Phuong Thao (ប្រភព៖ Business Insider)

គួរកត់សម្គាល់ថា លោកស្រី Nguyen Thi Phuong Thao អគ្គនាយិការ ក្រុមហ៊ុន Vietjet Air ដែលជាមហាសេដ្ឋីស្ត្រីដំបូងគេនៅវៀតណាម ហើយក៏ជាជនវៀតណាមតែមួយគត់ដែលជាប់ឈ្មោះក្នុងបញ្ជីឈ្មោះនេះផងដែរ។ Business Insider បានឲ្យដឹងថាក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ ១៩ ក្រុមហ៊ុន Vietjet បានបើកជើងយន្តហោះជាច្រើន ដើម្បីទទួលអ្នកដំណើរ និងដឹកទំនិញជំនួយរវាងបណ្ដាប្រទេសនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ លោកស្រី Nguyen Thi Phuong Thao ក៏បានដឹកនាំសកម្មភាពមនុស្សធម៌ សប្បុរសធម៌ជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ