អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ជួបពិភាក្សាការងារជាមួយមេដឹកនាំគណបក្ស LDP ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន

(VOVWORLD) -  ក្នុងដំណើរបំពេញការងារនៅជប៉ុន នាថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងតូក្យូ អគ្គនាយក វិទ្យុសម្លេង វៀតណាម (VOV) លោក Nguyen The Ky បានដឹកនាំក្រុមការងារ អញ្ជើញជួបពិភាក្សាការងារជាមួយលោក Hayashi អគ្គលេខាធិការស្តីទីនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) និងសមាជិកសភាជាន់ទាបច្រើនរូបទៀត។

អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ជួបពិភាក្សាការងារជាមួយមេដឹកនាំគណបក្ស LDP ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន - ảnh 1 អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky អញ្ជើញប្រគល់អំណោយជូនចំពោះអគ្គលេខាធិការស្តីទីនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) និងសមាជិ្សភាជាន់ទាប (រូបថតៈ VOV)

នៅក្នុងជំនួបនេះ អគ្គនាយកលោក Nguyen The Ky បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនិងប្រជាជនវៀតណាម តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនង ជាមួយជប៉ុននិងគណបក្សកាន់អំណាច LDP ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ជប៉ុនក្នុងតំបន់និងលើពិភពលោក។ បច្ចុប្បន្ននេះ ជប៉ុនគឺជាម្ចាស់ជំនួយ ODA ដ៏ធំបំផុតដល់វៀតណាម ហើយក៏ជាអ្នកវិនិយោគដ៏សំខាន់មួយរបស់វៀតណាមផង ដែរ។

នៅឯជំនួបនេះ លោកអគ្គនាយក VOVបានណែនាំអំពីវិទ្យុសម្លេងវៀតណាម ដោយបានលើកឡើងថា VOV គឺជាស្ថាប័នផ្សព្វផ្សាយឈានមុខគេរបស់ប្រទេសវៀតណាមដែលមានប៉ុស្តិ៍វិទ្យុចំនួន ៨  (ក្នុងនោះមានកម្មវិធីផ្សាយជាភាសាជប៉ុន) និងប៉ុស្តិ៍ទូរទស្សន៍ចំនួន ១៦ រួមទាំងកាសែតអេឡិចត្រូនិក  កាសែតសេរសេរ ដែលកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការឃោសនាអំពីទំនាក់ទំនងវៀតណាម - ជប៉ុន។

ទស្សនិកជនជប៉ុនជាច្រើន កំពុងតាមដានស្តាប់នូវកម្មវិធីវិទ្យុ VOV និងបានបង្កើតក្លឹបអ្នកស្តាប់វិទ្យុ ហើយបានផ្ញើសំបុត្រមក VOV ជាប្រចាំ។ វិទ្យុសម្លេងវៀត ណាមបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាមួយវិទ្យុ NHK, ទីភ្នាក់ងារព័ត៌មាន Jiji របស់ជប៉ុនដើម្បីចែករំលែកព័ត៌មាននិងគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពផ្សព្វផ្សាយផងដែរ។

ទាក់ទងនឹងការចែករំលែករបស់សមាជិកសភា លោក Fukui Teru ប្រធានស្តីទីនៃគណៈកមកម្មាធិការទំនាក់ទំនងអន្តរជាតិ ទទួលបន្ទុកគម្រោងបង្កានិងទប់ទល់គ្រោះមហន្តរាយនៅវៀតណាមនិងតួនាទីរបស់ VOV ក្នុងការបង្ការនិងទប់ទល់គ្រោះមហន្តរាយនោះ អគ្គនាយកលោក Nguyen The Ky បានលើកឡើងថា ក្នុងករណីនេះ VOV គឺជាមធ្យោបាយដែលមានប្រសិទ្ធភាពបំផុត នៅពេលដែលព័ត៌មានអំពីស្ថាន ភាពទឹកជំនន់និងព្យុះ ជូនដល់អ្នកនេសាទនិងប្រជាជនដែលរស់នៅតំបន់ឆ្ងាយដាច់ស្រយាល ដើម្បីជួយជៀសវាងឬកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិបណ្តាលឡើង។ ភាគីទាំងពីរក៏បានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពផ្សព្វផ្សាយ។

មុននេះ អគ្គនាយក លោក Nguyen The Ky បានជួបពិភាក្សាការងារជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនអប់រំ Kairin Juku លោក Hayashi Akio។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសន្យាថា ក្នុងរយៈពេលឆាប់បំផុត គម្រោងអប់រំភាសាជប៉ុននៅមហា វិទ្យាល័យវិទ្យុនិងទូរទស្សន៍ VOV នឹងត្រូវអនុវត្ត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ