អគ្គលេខាធិការគណបក្សពលករម៉ិកស៊ិកលើកកំពស់ជ័យជំនះថ្ងៃទី៣០មេសា

អគ្គលេខាធិការគណបក្សពលករម៉ិកស៊ិកលើកកំពស់ជ័យជំនះថ្ងៃទី៣០មេសា - ảnh 1
អគ្គលេខាធិការគណបក្សពលករម៉ិកស៊ិក (PT) លោក Alberto Anaya Guitierre

(VOV)_​ អគ្គលេខាធិការគណបក្សពលករម៉ិកស៊ិក (PT) លោក Alberto Anaya Guitierre បានសង្កត់ធ្ងន់ទៅលើអត្ថន័យធំធេងរបស់ជ័យជំនះថ្ងៃទី៣០​មេសា ឆ្នាំ​១៩៧៥​ ចំពោះបដិវត្តន៍ វៀតណាម និងពិភពលោក។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​លើកទិ៤២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាព​ប្រទេសជាតិ (ថ្ងៃទី៣០​មេសា​ឆ្នាំ​១៩៧៥ -ថ្ងៃទី៣០មេសាឆ្នាំ២០១៧)របស់​ប្រជាជន វៀតណាម នាថ្ងៃទី៣០​មេសា ​អគ្គលេខាធិការគណបក្សពលករម៉ិកស៊ិក (PT) លោក Alberto Anaya Guitierre បានអញ្ជើញទៅសាកសួរសុខទុក្ខ ​និងជួបសំណេះសំណាលជាមួយជួរវេជ្ជ​បណ្ឌិត​វៀតណាមដែលកំពុងបំពេញការងារនៅមជ្ឈមណ្ឌលចាក់ម្ជុលវិទ្យាសាស្ត្រ នៅ​ទីក្រុង Zacartecas និង Monterrey របស់ម៉ិកស៊ិក។ នៅទីនេះ លោកបានវាយ​តំលៃ​ខ្ពស់ចំពោះការដឹកនាំរបស់ថ្នាក់​ដឹកនាំបក្សកុម្មុយនីស្ត វៀត ណាម និងលោក​ប្រធាន​ហូជីមិញ ចំពោះបដិវត្តវៀតណាម។ លោកក៏បានអះអាងថែមទៀតថា៖បដិវត្តន៍វៀតណាមជាមេរៀនមានតំលៃជាក់ស្ដែងចំពោះពិភពលោក ជាពិសេសគឺការពង្រីកស្មារតី​មហាសាមគ្គីភាពជាតិ ការសម្របសម្រួលកម្លាំងជាតិនិងសម័យកាល ក៏ដូចជាការតស៊ូប្រឆាំងក្នុងវិស័យការទូតនិងយោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ