អគ្គលេខាធិការអង្គការសហប្រជាជាតិ សំដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវអំពើហឹង្សាសំដៅទៅលើជនជាតិអាស៊ី

(VOVWORLD) - នាថ្ងៃទី ២២ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ  លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនូវអំពើហឹង្សាសំដៅទៅលើជនជាតិអាស៊ីនិងប្រជាជនដើមកំណើតអាស៊ី នៅក្នុងប្រទេសមួយចំនួន ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ សំដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវអំពើហឹង្សាសំដៅទៅលើជនជាតិអាស៊ី - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ  លោក Antonio Guterres  (រូបថត៖ THX/TTXVN)

លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា នៅក្នុងប្រទេសមួយចំនួន ស្ត្រីអាស៊ីកំពុងរងការវាយប្រហារដោយអរិភាពនិងការរើសអើងជាតិសាសន៍ផងដែរ។

លោកក៏បានបន្ថែមទៀតថា  អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបញ្ចេញ មតិអំពីស្ថានភាពនេះ បន្ទាប់ពីការបាញ់សម្លាប់មនុស្សកាលពីសប្តាហ៍មុននៅAtlanta រដ្ឋ Georgia សហរដ្ឋ អាមេរិក ដោយបណ្តាលឲ្យប្រជាជនដើមកំណើតអាស៊ីចំនួន ៨ នាក់បានបាត់បង់ជីវិត ក្នុងនោះមានស្ត្រីចំនួន ៦ នាក់។

ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក   Guterres ក៏បានសម្តែងការគាំទ្រដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ ហើយបានប្រកាសថានឹងនៅប្រកៀកស្មាគ្នាជាមួយអ្នកដែលកំពុងតែប្រឈមមុខនឹងការរើសអើងជាតិសាសន៍ និងការរំលោភបំពានលើសិទ្ធិមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ