អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យបញ្ឈប់ជម្លោះនៅយេម៉ែន

(VOVWORLD) -នាថ្ងៃទី ៣ ធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ភាគីទាក់ទិននានា ក្នុងជម្លោះនៅយេម៉ែន ឲ្យបញ្ឈប់រាល់ការវាយប្រហារលើអាកាស និងលើគោក។
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យបញ្ឈប់ជម្លោះនៅយេម៉ែន - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យបញ្ឈប់ជម្លោះនៅយេម៉ែន 

នាថ្ងៃទី ៣ ធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ភាគីទាក់ទិននានា ក្នុងជម្លោះនៅយេម៉ែន ឲ្យបញ្ឈប់រាល់ការវាយប្រហារលើអាកាស និងលើគោក។ ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា លោក Antonio Guterres មានក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្ទុះឡើងការប៉ះទង្គិចលើគោក និងអាកាសនៅរដ្ឋធានីសាណា និងតំបន់ជាច្រើនទៀតនៅយេម៉ែននាពេលកន្លងទៅ។ តាមលោក Stephane Dujarric ថា សកម្មភាពជួយឧបត្ថម្ភមនុស្សធម៌របស់អង្គការសហប្រជាជាតិត្រូវកកស្ទះ ក្នុងស្ថានភាពជនយេម៉ែនរាប់លាននាក់រស់នៅដោយពឹងផ្អែកទៅលើជំនួយពីខាងក្រៅ។ លោក Antonio Guterres បានអំពាវនាវឲ្យភាគីទាក់ទិននានាដែលមានវត្តមានក្នុងជម្លោះ គម្បីគោរពភារកិច្ចរបស់ខ្លួនតាមច្បាប់មនុស្សថម៌អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ