អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសមនិងជូនសារតាំង

(VOVWORLD) - បន្ទាប់ពីពិធីជូនសារតាំងមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទួលជួបពិភាក្សាជាមួយបណ្តាឯកអគ្គរដ្ឋទូតផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសមនិងជូនសារតាំង - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជាមួយនឹងបណ្តាលោកឯកអគ្គរដ្ឋទូត (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី ១៥ ឧសភានេះ នៅវិមានប្រធានរដ្ឋ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណា ចក្រអូម៉ង់ លោក Saleh Mohamed Ahmed Al Saqri; ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពតួកគី លោក Haldun Tekneci; ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន លោក Yamada Takio បានអញ្ជើញជូនសារតាំងជូនដល់អគ្គលេបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសទទួលបេសកកម្មការទូតនៅប្រទេសវៀតណាម។ បន្ទាប់ពីពិធីជូនសារតាំងមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទួលជួបពិភាក្សាជាមួយបណ្តាឯកអគ្គរដ្ឋទូតផងដែរ។

ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម និងបណ្តាប្រទេសដែលតំណាងដោយលោក លោកស្រីឯកអគ្គរដ្ឋទូតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសម្តែងក្តីជឿជាក់ថា ក្នុងអាណត្តិបំពេញបេសកកម្មកាទូតរបស់ខ្លួន លោក លោកស្រីឯកអគ្គរដ្ឋទូតទាំងនេះ នឹងពង្រីកនូវទំនួលខុសត្រូវ ក្នុងនាមជាស្ពានតភ្ជាប់ ដើម្បីទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេសនឹងត្រូវបានពូនជ្រុំជានិច្ច  បន្តមានការអភិវឌ្ឍកាន់តែល្អប្រសើរជាងទៀត។

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានអះអាងថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេច បង្កលក្ខណៈងាយស្រួលបំផុត ដើម្បីលោក លោកស្រីឯកអគ្គរដ្ឋទូត បំពេញប្រកបដោយជោគជ័យនូវបេសកម្មការទូតរបស់ខ្លួននៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ