អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19

(VOVWORLD) -  នាព្រឹកថ្ងៃទី ២០ ខែមីនា នៅទីក្រុងហាណូយ ការិយាល័យនយោបាយបានបើកកិច្ចប្រជុំស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ។ ចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានសមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងសមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19 - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំ

អញ្ជើញថ្លែងសន្និដ្ឋាននៃកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលទទួលបានក្នុងវិស័យបង្ការ និង ទប់ស្កាត់ជំងឺឆ្លងរាលដាលនាពេលថ្មីៗនេះ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២០ នេះ វៀតណាមមានព្រឹត្តិ ការណ៍សំខាន់ៗជាច្រើន និងជាឆ្នាំដែលវៀតណាម ទទួលតួនាទីជាប្រធានអាស៊ាន ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ និងជាឆ្នាំនៃមហា សន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្ស។ ហេតុដូច្នេះ ចាំបាច់ត្រូវរៀបចំផែនការមេ មានដំណោះស្រាយយូរអង្វែង។ ជាពិសេស បន្តជំរុញកម្លាំងរបស់ប្រព័ន្ធនយោបាយទាំងមូលនិងផែនមហាសាមគ្គីភាពជនជាតិទាំងមូល ពោលគឺ ប្រជាជនម្នាក់ៗគឺជាយុទ្ធ ជនជួរមុខប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺរាតត្បាត តាមស្មារតី  “ប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាតដូចទៅនឹងការប្រយុទ្ធប្រឆាំងជាមួយខ្មាំងសត្រូវអញ្ជឹង”។

រួមគ្នាជាមួយការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនោះ ចាំបាច់ត្រូវកសាងនិងអភិវឌ្ឍន៍យ៉ាងសកម្ម នូវ គោលនយោបាយនិងវិធានការណ៍នានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលបានដាក់ចេញ។ ម្យ៉ាងវិញទៀត ត្រូវមានផែនការស្តារផលិតកម្ម អាជីវកម្ម ការអភិវឌ្ឍទេសចរណ៍ ដើម្បីធានានូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសនៅក្នុងតំបន់ដែលមានផ្ទុះជំងឺ រាលដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ