អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម បញ្ចប់​ប្រកប​ដោយជោគជ័យ​នូវ​ដំណើរ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិកនិងគុយបា

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម បន្តអះអាងពីគោលនយោបាយការទូតឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម និងពិពិធកម្មរបស់វៀតណាម។ 

នាយប់ថ្ងៃទី ២៨ ខែកញ្ញា យន្តហោះពិសេសដឹកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹមនិងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក និងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសគុយបា តបតាមសេចក្តីអញ្ជើញរបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោកក Miguel Díaz Canel Bermúdez និងលោកជំទាវ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម បញ្ចប់​ប្រកប​ដោយជោគជ័យ​នូវ​ដំណើរ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិកនិងគុយបា - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម បានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបា។ រូបថត៖ VOV

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម បន្តអះអាងពីគោលនយោបាយការទូតឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម និងពិពិធកម្មរបស់វៀតណាម។ ជាពិសេស បានបង្ហាញពីចំណងសាមគ្គីភាព ភាពស្មោះត្រង់ជាគំរូ របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា ព្រមទាំងអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមមានបំណងចង់រួមដំណើរ សហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍន៍ ដើម្បីបន្តពង្រឹង ពង្រីក និងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី និងមិត្តភាពពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ