អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើ ជាប្រធានកិច្ចប្រជុំគណៈលេខាមជ្ឈឹម

(VOVWORLD) - លោកអគ្គលេខាបក្សប្រធានរដ្ឋបានសំណូមពរថា បន្ទាប់ពីបុណ្យតេត ក្រសួង ស្ថាប័នទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើការអនុ វត្តភារកិច្ចផលិតកម្ម អាជីវកម្ម អភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រេចភារកិច្ចដែល ត្រូវបានប្រគល់ជូន អនុវត្តអោយបានល្អនូវការងារកិច្ចការបរទេស ជា ពិសេសគឺតួនាទី ការទទួលខុសត្រូវរបស់សមាជិកមិនអចិន្រ្តៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រធានអាស៊ាន ការពាររឹងមាំ អធិបតេយ្យភាព ព្រំដែន បូរណភាពដែនដី ជាដើម។ 

នាថ្ងៃទី៣១ខែមករា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធាន រដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើជាប្រធាននៅកិច្ច ប្រជុំរបស់គណៈលេខាមជ្ឈឹម ដោយមានការចូលរួមរបស់តំណាងថ្នាក់ ដឹកនាំបណ្ដាក្រសួង ស្ថាប័នក្រោមឱវាទមជ្ឈឹម។

        នៅកិច្ចប្រជុំនេះ លោកអគ្គលេខាបក្សប្រធានរដ្ឋបានសំណូមពរថា បន្ទាប់ពីបុណ្យតេត ក្រសួង ស្ថាប័នទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើការអនុ វត្តភារកិច្ចផលិតកម្ម អាជីវកម្ម អភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រេចភារកិច្ចដែល ត្រូវបានប្រគល់ជូន អនុវត្តអោយបានល្អនូវការងារកិច្ចការបរទេស ជា ពិសេសគឺតួនាទី ការទទួលខុសត្រូវរបស់សមាជិកមិនអចិន្រ្តៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រធានអាស៊ាន ការពាររឹងមាំ អធិបតេយ្យភាព ព្រំដែន បូរណភាពដែនដី ជាដើម។ លោក Nguyen Phu Trong ក៏បានស្នើអោយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់រៀបចំសកម្មភាព រំលឹកខួបលើកទី ៩០ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមនិងទិវាបុណ្យទាននានារបស់ប្រទេសជាតិដោយមានទ្រង់ទ្រាយសមស្របនិងអត្ថន័យជាក់ ស្ដែង។ សកម្មភាពពិធីបុណ្យត្រូវតែធានាសុវត្ថិភាព សន្សំសម្ចៃ មាន លក្ខណៈអប់រំខ្ពស់ហើយផ្សាភ្ជាប់នឹងសកម្មភាពទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ