អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញផ្ញើរលិខិតជូនពរផ្នែកអប់រំក្នុងឱកាសបើកឆ្នាំសិក្សាថ្មី

(VOVWORLD) - នាថ្ងៃទី១ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរលិខិតជូនពរចំពោះផ្នែកអប់រំ ឪពុកម្ដាយនិងសិស្សា នុសិស្សនិងនិស្សិតក្នុងឱកាសបើកឆ្នាំសិក្សាថ្មី២០១៩-២០២០។

ក្នុងលិខិត លោក Nguyen Phu Trong បានកោតសរសើររាល់កិច្ចខិតខំប្រឹង ប្រែងរបស់ផ្នែកអប់រំទាំងមូលក្នុងឆ្នាំសិក្សា២០១៨-២០១៩ ហើយវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការបង្រៀននិងការរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងទៅ ដែលក្នុង នោះមានការដែលក្រុមសិស្សានុសិស្សនិងនិស្សិតវៀតណាមចូលរួមការប្រឡង អូឡាំពិកអន្តរជាតិដោយសម្រេចបានស្នាដៃខ្ពស់។

        ក្នុងឆ្នាំសិក្សាថ្មី២០១៩-២០២០ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើ អោយផ្នែកអប់រំបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ានានារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្ដីពីការអប់រំនិងបណ្ដុះបណ្ដាល។ ទន្ទឹមនឹង នោះ បង្កើនការអប់រំប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌របស់ប្រជាជាតិ សីលធម៌ របៀបរស់នៅ និងឧត្តមគតិបដិវត្តន៍សម្រាប់សិស្សានុសិស្សនិងនិស្សិត ព្រមទាំង កសាងបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព ស្អាតស្អំ និងស្និទ្ធស្នាល ផងដែរ។

        អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong មានគោលបំណងថា លោកគ្រូ អ្នកគ្រូ កម្មាភិបាលគ្រប់គ្រង និងពលករទាំងអស់គ្នានៃផ្នែកអប់រំជានិច្ច កាលមានការជក់ចិត្តនឹងអាជីព ដោយបន្តផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ព្រមទាំងមាន គោលបំណងចង់អោយក្មួយៗសិស្សានុសិស្សនិងនិស្សិតបន្តពង្រីកប្រពៃណី ឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ គោរពរាប់អានគ្រូបង្រៀន ក៏ដូចជាដណ្ដើម បានស្នាដៃជាច្រើនថែមទៀតក្នុងឆ្នាំសិក្សាថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ