អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជួបពិភាក្សាប្រធានាធិបតីបារាំង Emmanuel Macron

(VOVWORLD) -នាថ្ងៃទី ២៧ ខែមីនា នៅវិមាន L'Eslysée (ប្រទេសបារាំង) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ ជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង Emmanuel Macron។

ក្នុងជំនួបនេះភាគីទាំងពីរបានជូនព័ត៌មានអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស លើបញ្ហាសន្តិសុខនៅក្នុងតំបន់។ ភាគីទាំងពីរបានអះអាងថាគួរតែដោះស្រាយ ជម្លោះដោយសន្តិវិធី និង ឈរ លើការ គោរពច្បាប់អន្តរជាតិដើម្បីសន្តិសុខ និង ការអភិវឌ្ឍនៅ ក្នុងតំបន់។

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជួបពិភាក្សាប្រធានាធិបតីបារាំង Emmanuel Macron - ảnh 1

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ សហគមន៍ជនជាតិវៀតណាមនៅបារាំង ដោយបានចាតុទុកជាស្ពានតភ្ជាប់សំរាប់ទំនាក់ទំនងសំខាន់ៗរវាងវៀតណាមនិងបារាំង។ លោកក៏ស្នើថា បារាំងបន្ត ការយកចិត្តទុកដាក់និងបង្កលក្ខណះងាយស្រួលដល់សហគមន៍ជនជាតិ វៀតណាម ដើម្បីរួម វិភាគទានក្នុងការ អភិវឌ្ឍរបស់បារាំងនិងទំនាក់ទំនង រវាងប្រទេសទាំងពីរផងដែរ។ក្នុងឱកាសនេះថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញធ្វើ ជាសាក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិ ការសំខាន់រវាងប្រទេសទាំងពីរ។

នៅក្នុងសន្និសីទកាសែតក្រោយពីជំនួបនេះ លោក Nguyen Phu Trong មានប្រសាសន៍ថា៖

"យើងខ្ញុំឯកភាពបើកចេញដំណាក់កាលថ្មីសំរាប់ទំនាក់ទំនងវៀតណាម - បារាំង បង្កើន ទំនុកទុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និង លើកកម្ពស់កិច្ច សហប្រតិបត្តិការលើវិស័យជាច្រើនប្រកបដោយ ប្រសិទ្ធភាព  ដើម្បីធ្វើឱ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៃ ប្រទេស ទាំងពីរ។ នាពេលខាង មុខ សហគ្រាសវៀតណាមនឹងបង្កើនការទិញទំនិញ និងសេវាកម្ម របស់បារាំង។ ខ្ញុំសង្ឃឹមថាបារាំងនឹង បង្កលក្ខណៈ ងាយស្រួល ដើម្បីពង្រីកទីផ្សារនាំចូលទំនិញរបស់វៀតណាម។ ខ្ញុំក៏សូមស្នើនិងលើក ទឹកចិត្ត សហគ្រាស បារាំងបង្កើន ការវិនិយោគចូល វៀតណាម យើងខ្ញុំនឹងបន្តបង្ក ភាពងាយស្រួលសម្រាប់សហគ្រាស និង វិនិយោគិននៃប្រទេសទាំង ពីរ បង្កើនការ តភ្ជាប់ជាមួយដៃគូនានានៅប្រទេសនិមួយៗ។"

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងថា បារាំងជានិច្ចកាលប្រកៀកស្មាគ្នាជាមួយ វៀតណាមក្នុងការអភិវឌ្ឍប្រទេសជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ