អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិក្នុងជំនួបធ្វើការជាមួយ
ថ្នាក់ដឹកនាំស្នូលខេត្ត Soc Trang

(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Soc Trang ដើម្បីត្រួតពិនិត្យ
ស្ថានភាពអនុវត្តសេចក្ដីសំរេចចិត្តនៃមហាសន្និបាតបក្សលើកទី១១និងការងារ
ត្រៀមរៀបចំឲ្យមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្ស
លើកទី១២ នារសៀលថ្ងៃទី៩ មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក
Nguyen Phu Trong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់ខេត្ត។លោក Nguyen
 Phu Trong បានស្នើរឲ្យថ្នាក់ដឹកនាំខេត្ត ត្រូវចាត់ទុកកសិកម្មជាទិសដៅអភិវឌ្ឍន៍ដ៏
សំខាន់ បង្កើនការវិនិយោគចូល ក្នុងផ្នែកឧស្សាហកម្មកែច្នៃ និងអភិវឌ្ឍន៍សេដ្ឋកិច្ច
សមុទ្រ។លោកបានអបអរសាទរ លទ្ធផលនៃការងារដឹកនាំ បញ្ជាណែនាំរបស់
ខេត្ត Soc Trang ក្នុងការរក្សារឹងមាំស្ថិរភាពនយោបាយលើភូមិភាគ និងអភិវឌ្ឍន៍
សេដ្ឋកិច្ច ថែទាំជីវភាពរស់នៅរបស់ ប្រជាជន ជាពិសេសគឺជនរួមជាតិជាជនជាតិ
ខ្មែរ។លោកអគ្គលេខាបក្ស បាន សំណូមពរខេត្ត Soc Trang រៀបចំមហាសន្និបាត
បក្សភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ។
អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang - ảnh 2
លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយបណ្ដាតំណាងនៃ
គណៈកម្មាធិការអភិបាលសមាគមពុទ្ធសាសនាខេត្ត Soc Trang

នាចុងរសៀលថ្ងៃដដែល លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួប សន្ទនាជាមួយបណ្ដាតំណាងនៃគណៈកម្មាធិការអចិន្ត្រៃ គណៈកម្មាធិការអភិបាល សមាគមពុទ្ធសាសនាវៀតណាមនៅខេត្ត Soc Trang។លោកបានសង្កត់ធ្ងន់ថា ក្នុង ប៉ុន្មានឆ្នាំកន្លងទៅ ព្រះសង្ឃ ពុទ្ធសាសនិកនៃសមាគមពុទ្ធសាសនាវៀតណាមនៅ
ខេត្ត Soc Trang បានចូលរួមនិងមានការរួមវិភាគទានជាច្រើនក្នុងវិស័យជីវភាពរស់
នៅនានា ជាពិសេសគឺថែរក្សា ពង្រីកតំលៃវប្បធម៌សាសនាជាប្រពៃណីរបស់ជន
រួមជាតិនៅតំបន់ Nam Bo ខាងលិចនិងសកម្មភាពសប្បុរសជាដើម។លោកអគ្គ
លេខាបក្សជឿជាក់ថា នាពេលខាងមុខ គណៈកម្មាធិការអភិបាលសមាគមពុទ្ធ
សាសនាខេត្ត Soc Trang នឹងបន្តពង្រីកនូវស្មារតីស្នេហារជាតិ លើកកំពស់ចំណេះ ដឹងអំពីពុទ្ធសាសនា កែលំអរសីលធម៌ ដើម្បីក្លាយទៅជាព្រះសង្ឃ ពុទ្ធសាសនិក
គំរូ ត្រូវតាមបាវចនារបស់សមាគមពុទ្ធសាសនាវៀតណាម៕                                         ​​                                                                        

ប្រតិកម្មទៅវិញ

ផ្សេងៗ