អង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងមានស្ត្រីជាមេដឹកនាំលើកដំបូង

(VOVWORLD) - អគ្គនាយកទី ៧ នៃអង្គការពាណិជ្ជកម្មពិភពលោក នឹងជាស្ត្រីម្នាក់បន្ទាប់ពីបេក្ខនារី ២ រូប គឺលោកស្រី Ngozi Okonjo-Iweala  នៃប្រទេសនីហ្សេរីយ៉ា និងលោកស្រី Yoo Myung-hee  នៃប្រទេសកូរ៉េខាងត្បូង ដែលបានជាប់ឈ្មោះក្នុងបញ្ជីនៃជុំពិគ្រោះយោបល់ចុងក្រោយ។ 
អង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងមានស្ត្រីជាមេដឹកនាំលើកដំបូង - ảnh 1 រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី Yoo Myung-hee  (ឆ្វេង) នៅទីក្រុងហ្សឺណែវ (ស្វ៊ីស) នាថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ និង អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនីហ្សេរីយ៉ាលោកស្រី Ngozi Okonjo-Iweala នៅទីក្រុងហ្សឺណែវនាថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)

យោងតាមសេចក្ដីជូនដំណឹងរបស់ប្រធានមហាសន្និបាតអង្គការពាណិជ្ជ កម្មពិភពលោក (WTO) លោកឯកអគ្គរដ្ឋទូតញូវហ្សេឡែន David Walker បានឲ្យដឹងថាជុំទី ៣ នៃការពិគ្រោះយោបល់របស់ដំណើរការនៃការជ្រើសរើសតាំងបេក្ខជនធ្វើជាអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក នឹងចាប់ផ្តើម ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៧ ខែតុលា បន្ទាប់ពីសមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានបញ្ចប់ការពិគ្រោះយោបល់ជុំទី ២ ។

អគ្គនាយកទី ៧ នៃអង្គការពាណិជ្ជកម្មពិភពលោក នឹងជាស្ត្រីម្នាក់បន្ទាប់ពីបេក្ខនារី ២ រូប គឺលោកស្រី Ngozi Okonjo-Iweala  នៃប្រទេសនីហ្សេរីយ៉ា និងលោកស្រី Yoo Myung-hee  នៃប្រទេសកូរ៉េខាងត្បូង ដែលបានជាប់ឈ្មោះក្នុងបញ្ជីនៃជុំពិគ្រោះយោបល់ចុងក្រោយ។

បេក្ខជនជាស្ត្រី ២ រូបនេះ ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមបេក្ខជន ៥ រូបក្នុងជុំទី ២ នឹងបន្តការពិគ្រោះយោបល់គ្នាជុំទី ៣ ដែលជាជុំចុងក្រោយដើម្បីសម្រេចជាអ្នកស្នងដំណែងពីលោក Roberto Azevêdo - អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកដែលបានលាលែងពីតំណែងរបស់ខ្លួនហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ