អង្គការសហប្រជាជាតិត្រូវការថវិកា ១៣០ លានដុល្លារ ដើម្បីជួយរាំងស្កាត់គ្រោះមហន្តរាយអត់អាហារនៅហ្សីមបាវេ

(VOVWORLD) -  យោងតាមសេចក្តីប្រកាសរបស់កម្មវិធីស្បៀងអាហារនៃអង្គការសហប្រជាជាតិ (WFP) កាលពីថ្ងៃទី ៨ ខែមេសាថា ទីភ្នាក់ងារនេះត្រូវការថវិកា ១៣០ លានដុល្លារអាមេរិក ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការបន្ទាន់ នៅក្នុងប្រទេសហ្សីមបាវេ ចាប់ពីពេលនេះ រហូតដល់ខែសីហា ដើម្បីរាំងស្កាត់គ្រោះមហន្តរាយភាពអត់ឃ្លានដោយ សារតែកង្វះខាតអាហារយ៉ាងធ្ងន់ធ្ងរ។

យោងតាម WFP ប្រជាជនហ្ស៊ីមបាវេប្រមាណ ៧,៧ លាននាក់ ដែលស្រូបយកពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសនេះ ត្រូវការជំនួយស្បៀងអាហារ បន្ទាប់ពីគ្រោះរាំងស្ងួតនិងគ្រោះមហន្តរាយខ្យល់ព្យុះកាលពីឆ្នាំមុន។ រីឯនៅឆ្នាំនេះ ស្ថានភាពគ្រោះរាំងស្ងួតបានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ៗឡើង រួមទាំងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងររាប់មិនអស់ ដល់ប្រទេសក្រីក្រនៅអាហ្វ្រិកខាងត្បូងនេះ។ នាយក WFP ប្រចាំប្រទេសហ្សីមបាវេលោក Eddie Rowe បាននិយាយថា COVID-19 នឹងធ្វើឱ្យប្រជាជនហ្សីមបាវេ ស្ថិតក្នុងស្ថានភាពដុនដាបថែមទៀត។ ហេតុដូច្នេះពិភពលោកត្រូវរួមដៃរាំងស្កាត់កុំឲ្យគ្រោះមហន្តក្លាយទៅជាសោកនាដកម្មវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ